ស្ថានីយ៍ត្រួតពិនិត្យច្រកព្រំដែនគុនមីញបានទទួលភ្ញៀវទេសចរលើកលែងទិដ្ឋាការដែលមានរយៈពេល១៤៤ម៉ោង

2019-01-02 18:38:30 |ប្រភព:yunnangateway

  ម៉ោង៨ ពេលយប់ថ្ងៃទី១ ខែមករា  លោក MARK ភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិកដែលជិះជើងយន្តហោះលេខMU734 ពីហុងកុងដល់គុនមីញ  ក្រោយពីចូលប្រទេសចិនពីអាកាសយានដ្ឋានអន្តជាតិឆាំងសួយគុនមីញនិងបញ្ចប់នីតិវិធីត្រួតពិនិត្យព្រំដែន១៤៤ម៉ោង  លោកបានឱ្យ​មេដៃដល់ប៉ូលីសត្រួតពិនិត្យព្រំដែនគុនមីញភ្ញៀវទេសចរអាមេរិកមួយនេះជាភ្ញៀវទេសចរលើកទីមួយក្រោយពីច្រកអាកាសយានដ្ឋានគុនមីញអនុវត្តគោលនយោបាយនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នូវការចូលក្នុងព្រំដែនមិនលើស១៤៤ម៉ោងដោយលើកលែងទិដ្ឋាការ  តាមគោលនយោបាយថ្មី  លោក MARKអាចធ្វើដំណើរដោយក្តីរីករាយក្នុងរយៈពេល៦ថ្ងៃនៅទីក្រុងគុនមីញ   រួចហើយចាកចេញពីច្រកអាកាសយានដ្ឋានគុនមីញក៏បាន។

  យោងតាមដំណឹងបានឱ្យដឹងថា  អាកាសយានដ្ឋានអន្តរជាតិឆាំងសួយបានអនុវត្តគោលនយោបាយនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នូវការចូលក្នុងព្រំដែនមិនលើស១៤៤ម៉ោងដោយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋនៃប្រទេសចំនួន៥៣៕

  អ្នកសារព័ត៌មាន៖ Han Chengyuan

  អ្នកឆ្លើយឆ្លងព័ត៌មាន៖ Jia Daiyun Xu Yan

  អ្នកនិពន្ធ៖ លីហ្សា