លោក Liu Xiangping នាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវកិច្ចការតៃវ៉ាន់នៃសកលវិទ្យាល័យណានជីងបានថែ្លងថា គំនិតស្នូលនៃសុន្ទរកថារបស់លោកអគ្គលេខាធិការ ស៊ីជីនភីង នៅឯមហាសន្និបាតរំលឹកខួបទី ៤០ នៃការប្រកាស"លិខិតជម្រាបជូនបងប្អូនជនរួមជាតិតៃវ៉ាន់" គឺ"រួមគ្នា"។
លោក Liu Xiangping បានថែ្លងថា ក្នុងសុន្ទរកថារបស់លោកអគ្គលេខាធិការ ស៊ីងជីនភីង ដែលមានជាង ៤ ពាន់អក្សរ មាន ២៦ កថាខណ្ឌបានសម្តែងពីអត្ថន័យនៃពាក្យ "រួមគ្នា" ដែលគ្របដណ្ដប់លើគោលដៅរួមគ្នា ផ្លូវអភិវឌ្ឍន៍ មធ្យបាយដើម្បីសម្រេចបានសមាហរណកម្មនៃសេដ្ឋកិច្ច ការអភិវឌ្ឍសង្គមនិងវប្បធម៌ចិនជាដើម។សុន្ទរកថានោះបានរួមបញ្ចូលជនរួមជាតិតៃវ៉ាន់ជាប្រជាជាតិចិនដ៏សំខាន់មួយក្នុងការបោះជំហានយ៉ាងក្លាហានទៅកាន់ដើម្បីសម្រេចឲ្យបាននូវសុបិនដ៏មហិមានៃការធ្វើឲ្យប្រជាជាតិងើបឡើងវិញ។បងប្អូនជនរួមជាតិត្រើយទាំងសងខាងត្រូវតែរួមគ្នាស្វែងរកសន្តិភាព រួមគ្នាការពារសន្តិភាពនិងរួមគ្នាចែករំលែកសន្តិភាព៕
អ្នកបកប្រែ:Wei Wei