កាលពីថ្ងៃទី០២ ខែមករា អ្នកសារព័ត៌មានបានទទួលដំណឹងឱ្យដឹងថា យោងតាមស្ថិតិដំបូង ក្នុងអំឡុងពេលវិស្សមកាលឆ្នាំសកលឆ្នាំ២០១៩ ខេត្តយូណានទាំងមូលបានទទួលភ្ញៀវទេសចរសរុបចំនួន៦៣៥.១៤ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១២.៣%។ នៅក្នុងនោះ ទទួលភ្ញៀវទេសចរឆ្លងឆ្នាំចំនួន២៧៨.៩៥ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៥.១%។ បានទទួលភ្ញៀវទេសចរដែលមកទេសចរមួយថ្ងៃចំនួន៣៥៦.១៩រម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១៨.៧%។ ទទួលបានប្រាក់ចំណូលទេសចរណ៍៤៨២៨លានយ័ន បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១៤.៦%។ក្នុងនោះទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរឆ្លងឆ្នាំចំនួន២៨៣១លានយ័ន បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៧.៨%។ ទទួលបានប្រាក់ចំណូលទេសចរណ៍ពីភ្ញៀវទេសចរដែលមកទេសចរមួយថ្ងៃចំនួន១៩៩៧លានយ័ន បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង២៥.៩%។
ក្នុងវិស្សមកាលឆ្នាំសកលឆ្នាំនេះ នៅទីផ្សាទេសចរណ៍យូណានផ្តោតសំខាន់ក្នុងការញ៉ាំងឱ្យវប្បធម៌និងទេសចរណ៍ច្របាច់បញ្ចូលគ្នា ៕
អ្នកសារព័ត៌មាន៖ Wang Huan
អ្នកនិពន្ធ៖លីហ្សា