ថ្ងៃទី ៦ ខែមករា តាមម៉ោងក្នុងតំបន់ លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន និងលោក Sidiki Kaba រដ្ឋមន្ត្រីការបរទេសនៃប្រទេសសេណេហ្កាល់បានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាននៅក្រុងដាកា ប្រទេសសេណេហ្កាល់ បន្ទាប់ពីកិច្ចជំនួបទេ្វភាគី ។ ខណៈពេលនោះ អ្នកសារព័ត៌មានបានសួរសំណួរថា ក្នុងឋានៈជាប្រទេសជាសហប្រធាននៃវេទិកាសហប្រតិបតិ្តការចិននិងអាហ្វ្រិក តើប្រទេសចិននិងសេណេហ្កាល់នឹងធ្វើយ៉ាងដូចមេ្តចដើម្បីរួមគ្នាជំរុញការអនុវត្តជាក់ស្តែងសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុងប៉េកាំង ។
លោក វ៉ាង យី បានឆ្លើយតបថា ជំហានក្រោយ ប្រទេសចិននឹងធ្វើការប្រាស្រ័យទាក់ទងកាន់តែជិតស្និទ្ធជាមួយប្រទេសអាហ្រ្វិក ជាពិសេសគឺប្រទេសសេណេហ្កាល់ ក្នុងន័យជំរុញការងារប៉ុន្មានចំណុចឲ្យប្រព្រឹតិ្តទៅប្រកបដោយរបៀបរៀបរយ មានជាអាទិ៍៖
ទីមួយ បង្កើតសហគមន៍រួមវាសនាតែមួយរវាងចិននិងអាហ្រ្វិក ។ ទីពីរ ជំរុញការតភ្ជាប់គ្នាកាន់តែស៊ីជម្រៅរវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ ” និង “របៀបវារៈអភិវឌ្ឍន៍ឆ្នាំ ២០៦៣” របស់សហភាពអាហ្វ្រិក ។ ទីបី គ្រោងផែនការប្រទេសទីទៃគ្នាទៅតាមសភាពការណ៍រៀងខ្លួនដើម្បីអនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូល ។ បណ្តាប្រទេសអាហ្វ្រិកនានាមានសភាពការណ៍ជាតិខុសៗគ្នា ដូចនេះតម្រូវការនិងសំណូមពរក៏ខុសគ្នាដែរ ។ ទីបួន ជំរុញកិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិកឲ្យមានការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិតថ្មី លើកកម្ពស់គុណភាពនិងប្រសិទ្ធភាព ។ ទីប្រាំ ធ្វើឲ្យប្រជាជនចិននិងអាហ្វ្រិកទទួលបានផលប្រយោជន៍ជាក់ស្តែងពីសមិទ្ធផលនៃកិច្ចប្រជុំកំពូលនៃវេទិកា ។ ទីប្រាំមួយ ជំរុញឲ្យដៃគូសហប្រតិបតិ្តការអន្តរជាតិធ្វើការខិតខំប្រឹងប្រែងជាមួយគ្នា ៕