ថ្ងៃទី៧ខែមករា គណៈកម្មការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកកិច្ចប្រជុំពេញមួយថ្ងៃ ដើម្បីស្តាប់របាយការណ៍ការងារបក្សរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេស ក្រុមប្រឹក្សាកិច្ចការរដ្ឋ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស តុលាការប្រជាជនកំពូលនិងសាលាអយ្យការប្រជាជនកំពូល ។ លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
កិច្ចប្រជុំលើកនេះបានគូសបញ្ជាក់ថា នៅក្នុងថ្មីនេះ លេខាធិការដ្ឋាននៃមជ្ឈិមចិនត្រូវធ្វើជាគំរូក្នុងការបង្កើននិងគាំពារកិត្យានុភាពរបស់មជ្ឈិមបក្សកុម្មុយនិស្តចិននិងការដឹកនាំជាសមូហភាពនិងឯកភាព លើកកម្ពស់សមត្ថភាពពិគ្រោះពិភាក្សាអំពីបញ្ហា និងត្រូវអនុវត្តឲ្យបានល្អនូវការរៀបចំចាត់ចែងការងាររបស់ការិយាល័យនយោបាយនិងគណៈកម្មការការិយាល័យនយោបាយនៃមជ្ឈិម សម្រេចឲ្យបានល្អនូវភារកិច្ចគ្រប់ខដែលមជ្ឈិមបក្សបានប្រគល់ឲ្យ ៕
អ្នកបកប្រែ:Zheng Lei