ថ្ងៃទី ៧ ខែមករា ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Ning Jizhe អនុប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានលើកឡើងថា ប្រទេសចិនត្រូវអនុវត្តឲ្យបានល្អនូវស្មារតីនៃសនិ្នសីទការងារសេដ្ឋកិច្ចមជ្ឈិមបក្ស ពង្រីកតួនាទីសម្របសម្រួលភាពផ្ទុយពីវដ្តគោលនយោបាយម៉ាក្រូ ដើម្បីធានាការរក្សាដំណើរការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌដ៏សមរម្យ ។
លោក Ning Jizhe បានថ្លែងទៀតថា ប្រទេសចិនត្រូវប្រកាន់ខ្ជាប់ទស្សនៈអភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ អនុវត្តកំណែទម្រង់ផ្នែករចនាសម័្ពន្ធផ្គត់ផ្គង់ ក្នុងន័យគ្រោងផែនការទូទៅដើម្បីជំរុញការរក្សាកំណើនដោយនឹងនរ ជំរុញកំណែទម្រង់ កែសម្រួលរចនាសម័្ពន្ធ ផ្តល់ផលប្រយោជន៍ដល់ប្រជាជននិងបង្ការហានិភ័យ ក៏ដូចជារក្សាដំណើរការសេដ្ឋកិច្ចទូទាំងឆ្នាំឲ្យស្ថិតក្នុងក្របខ័ណ្ឌដ៏សមរម្យ ៕