អ្នកទទួលបានរង្វាន់វិទ្យាសាស្រ្តនិងបច្ចេកទេសកំពូលថ្នាក់ជាតិនៃប្រទេសចិនត្រូវបានប្រកាសដែលបង្ហាញពីបច្ចេកវិទ្យាជំរុញការអភិវឌ្ឍខាងសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជន

2019-01-09 18:10:34 |ប្រភព:CRI

  ថ្ងៃទី​៨​ខែ​មករា​ ​ពិធី​ផ្តល់​​រង្វាន់​វិទ្យាសាស្រ្ត​និង​បច្ចេកទេស​​ថ្នាក់​ជាតិ​នៃ​ប្រទេស​​ចិន​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​។​ ​សមិទ្ធផល​នៃ​គម្រោង​ទទួល​បាន​រង្វាន់​វិទ្យាសាស្រ្ត​និង​បច្ចេកទេស​ថ្នាក់​​ជាតិ​ប្រចាំ​ឆ្នាំ​២០១៨​មាន​ពាក់ព័ន្ធ​នឹង​គ្រប់​វិស័យ​ទាំង​ផ្នែក​​វិទ្យាសាស្រ្ត​មូលដ្ឋាន​និង​បច្ចេកទេស​ឧស្សាហកម្ម​ ​និង​បាន​គ្រប់​ដណ្តប់​លើ​វិស័យ​សំខាន់ៗ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​និង​សង្គម​ ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​តួនាទី​ជំរុញ​ដ៏​សំខាន់​នៃ​ការ​រីកចម្រើន​ខាង​បច្ចេកវិទ្យា​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ការ​កែលម្អ​ជីវភាព​រស់នៅ​របស់ប្រជាជន​។​ ជាមួយ​គ្នា​នេះដែរ​ ​ឋានៈ​និង​តួនាទី​សំខាន់​នៃ​នវានុវត្តន៍​ខាង​បច្ចេកទេស​នៃ​សហគ្រាស​ក៏​ត្រូវ​បាន​ពង្រឹង​យ៉ាង​ខ្លាំង​ផងដែរ​៕​

  អ្នកបកប្រែ:Wang Zhaojun