ក្រុមនាវាការពារដំណើរលើកទី៣០នៃកងទ័ពជើងទឹកប្រទេសចិនបំពេញទស្សនកិច្ចមិត្តភាពនៅប្រទេសកម្ពុជា

2019-01-10 17:44:54 |ប្រភព:yunnangateway

  កាលពីថ្ងៃទី ០៩ ខែមករា ក្រុមនាវាការពារដំណើរលើកទី៣០នៃកងទ័ពជើងទឹកប្រទេសចិនដែលមាននាវា PLANS WUHU នាវា PLANS HANDAN និងនាវា PLANS DONG PING LAKE បានចូលចតនៅកំពង់ផែសីហនុនៃប្រទេសកម្ពុជាក្នុងការបំពេញទស្សនកិច្ចមិត្តភាពរយៈពេល៤ថ្ងៃនៅកម្ពុជា។ លើកនេះជាលើកទី៤ដែលក្រុមនាវាកងទ័ពជើងទឹកប្រទេសចិនបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

  នាម៉ោង១០ព្រឹកតាមម៉ោង​នៅក្នុងតំបន់​ ក្រុមនាវាការពារដំណើរលើកទី៣០នៃកងទ័ពជើងទឹកប្រទេសចិនដែលលើកទង់ជាតិប្រទេសទាំងពីរចិននិងកម្ពុជាចូលចតក្នុងកំពង់ផែសីហនុនៃប្រទេសកម្ពុជាដែលដឹកនាំដោយមេបញ្ជាការនៃក្រុមនាវាឧត្តមនាវីទោ Xu Haihua និងឧត្តមនាវីទោ Du Naihua នាវាកងទ័ពជើងទឹកកម្ពុជាអមដំណើរនាវាកងទ័ពជើងទឹកចិន។

  ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដឹកនាំមន្ត្រីស្ថានទូត អ្នកជំនាញការយោធាជំនួយពីចិន សមាគមសម្ព័ន្ធចិន-ខ្មែរ​នៅកម្ពុជា ស្ថាប័នមូលនិធិចិន អ្នកតំណាងអាណិកជន​ចិន​ឬ​ជនជាតិ​ចិន បានទទួលស្វាគមន៍នៅកំពង់ផែ លោកឧត្តមនារីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមនិងតំណាងកងទ័ពជើងទឹកកម្ពុជាចូលរួមពិធីស្វាគមន៍។ ក្រោយពីបញ្ចប់ពិធីស្វាគមន៍  ប្រជាជនទទួលស្វាគមន៍បានបែងចែកជាក្រុមដើម្បីទស្សនានាវាចិន៕

  អ្នកសារព័ត៌មាន៖Ding Feng

  អ្នកបកប្រែ៖លីហ្សា