ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៨ កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហិ្វកគ្រប់ជ្រុងជ្រោយនិងរីកចម្រើន ហៅកាត់ CPTPP មានសុពលភាពជាធរមានជាផ្លូវការ ។ ថ្ងៃទី ១០ ខែមករា លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា និន្នាការសកលភាវូបនីយកម្មសេដ្ឋកិច្ចគ្មានការកែប្រែទេ ប្រទេសចិននឹងគាំទ្រយ៉ាងមុតមាំចំពោះការគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ព្រមជាមួយគ្នានេះ ក៏ផ្តួចផ្តើមឲ្យមានការចាត់ចែងអំពីការធ្វើពាណិជ្ជកម្មសេរីក្នុងតំបន់ដែលសមស្របនឹងគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោកហៅកាត់ WTO ផងដែរ ។
សូមបញ្ជាក់ថា បន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហិ្វក ហៅកាត់ TPP ប្រទេសផ្សេងទៀតដែលបានចូលរួមការងារចរចាអំពីកិច្ចព្រមព្រៀង TPP បានកែសម្រួលកិច្ចព្រមព្រៀង TPP និងបានបង្កើតជាកិច្ចព្រមព្រៀង CPTPP កិច្ចព្រមព្រៀងមួយនេះបានគ្របដណ្តប់ចំនួនប្រជាជន៤៩៨លាននាក់ ទំហំសរុបនៃផលិតផលក្នុងស្រុកសរុបនៃប្រទេសហត្ថលេខីត្រូវជា១៣ ភាគរយនៃទំហំសេដ្ឋកិច្ចសរុបរបស់ពិភពលោក ៕