កាលពីថ្ងៃទី ១៦ ខែមករា វេទិកាសេដ្ឋកិច្ចពិភពលោកបានប្រកាសរបាយការណ៍ហានិភ័យទូទាំងពិភពលោកឆ្នាំ ២០១៩ ឲ្យដឹងថា សមត្ថភាពដើម្បីរួមគ្នាដោះស្រាយនឹងហានិភ័យដ៏បន្ទាន់និងសំខាន់ៗនៃពិភពលោកទាំងមូលបានធ្លាក់ចុះដល់កម្រិតនៃវិបត្តិ ។
របាយការណ៍នេះបានព្រមានថា ភូមិសាស្ត្រសេដ្ឋកិច្ចកាន់តែតឹងតែងជារៀងរាល់ថ្ងៃ វានឹងរារាំងដល់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៩ ហើយបទបញ្ញត្តិពាណិជ្ជកម្មពហុភាគីប្រហែលនឹងរងការរំខានថែមទៀត ។
ប្រធាននៃវេទិកាសេដ្ឋកិច្ចពិភពលោកបានអំពាវនាវឲ្យបណ្តាប្រទេសទាំងអស់សាមគ្គីគ្នា រួមគ្នារក្សាកំណើន ដើម្បីដោះស្រាយការគំរាមកំហែងដ៏ធ្ងន់ធ្ងរដែលពិភពលោកកំពុងប្រឈមមុខ ៕