លេខាធិការដ្ឋាននៃវេទិកាអាស៊ីក្រុងប៉ូអៅបានប្រកាសនៅក្រុងប៉េកាំងនាថ្ងៃទី ១៦ ខែមករាថា សន្និសីទប្រចាំឆ្នាំ ២០១៩ នៃវេទិកាអាស៊ីក្រុងប៉ូអៅនឹងប្រារព្ធធ្វើឡើងនៅក្រុងប៉ូអៅខេត្តហៃណានប្រទេសចិនពីថ្ងៃទី ២៦ ដល់ ២៩ ខែមីនា ក្រោមប្រធានបទ ជោគវាសនារួម ប្រតិបត្តិការរួម អភិវឌ្ឍរួម នឹងផ្តោតសំខាន់លើភាពបើកទូលាយ កិច្ចសហប្រតិបត្តិការពហុភាគីនិងការច្នៃប្រឌិតថ្មីជាដើម ។
លោកLi Baodong អគ្គលេខាធិការនៃវេទិកាអាស៊ីក្រុងប៉ូអៅបានថ្លែងថា ពហុភាគីនិយម កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការគឺជាបំណងប្រាថ្នារបស់ប្រទេសភាគច្រើន សន្និសីទឆ្នាំនេះនឹងកសាងវេទិកាពិគ្រោះពិភាក្សាដ៏បើកទូលាយនិងបរិយាបន្នចំពោះបណ្តាភាគីដែលចូលរួមសន្និសីទ ៕