
យោងតាមដំណឹងពីក្រុមគុនមីញនៃក្រុមហ៊ុនផ្លូវដែកប្រទេសចិនគ្រុបបានឱ្យដឹងថា ស្ពានធំពិសេសផ្លូវដែកបួនខ្សែនិងស្ថានីយ៍រថភ្លើងលីស៊ីនចែនៃផ្លូវអន្តរជាតិប្រទេសចិន-ឡាវដែលទទួលសាំងសង់ដោយក្រុមសាងសង់ផ្លូវនៅក្រោមដីនៃក្រុមហ៊ុនផ្លូវដែកប្រទេសចិនគ្រុបបានតភ្ជាប់ដោយជោគជ័យនាថ្ងៃទី១៦ នេះជានិមិត្តរូបដែលវិស្វកម្មសំខាន់មួយនៃផ្លូវដែកចិន-ឡាវបានទទួលការរីកចម្រើន ដែលនឹងបង្កើតលក្ខខណ្ឌយ៉ាងល្អប្រសើរសម្រាប់ការសម្រេចគោលដៅក្នុងការដាក់ឱ្យប្រើប្រាស់ មិនតែប៉ុណ្ណោះទេ វាក៏ជាស្ពានធំពិសេស ទទួលបន្ទុកខ្សែផ្លូវដែកចំនួនបួនខ្សែដែលត្រូវបានតភ្ជាប់គ្នាលើកទីមួយនៃផ្លូវដែកយីម៉ូ។


ស្ពានធំពិសេសផ្លូវដែកបួនខ្សែនិងស្ថានីយ៍រថភ្លើងលីស៊ីនចែស្ថិតនៅភូមិថុងឆាងឆុង ស្រុកយ័នចាំង ខេត្តយូណាន ដែលមានប្រវែងសរុបចំនួន៩៥២.៨ម៉ែត្រ ដែលមានសសរស្ពានសរុបចំនួន២៤ដើម សសរស្ពានខ្ពស់ជាងគេមានកម្ពស់៧១.៩ម៉ែត្រ គ្រឹះសសរដែលមានជម្រៅជ្រៅជាងគេមានចំនួន៦០ម៉ែត្រ ដោយសារមូលហេតុទីតាំងភូមិសាស្ត្រនៅទីនេះ បានរៀបចំស្ថានីយ៍ចំណតរថភ្លើងនៅលើស្ពាន៕

អ្នកសារព័ត៌មាន៖ Zhan Jingjing Feng Youping Yang Hang
អ្នកបកប្រែ៖ លីហ្សា