ការដឹកជញ្ជូនក្នុងអំឡុងពេលចូលឆ្នាំចិនឆ្នាំ២០១៩ ក្រុមផ្លូវដែកគុនមីញនឹងត្រូវដឹកជញ្ជូនអ្នកដំណើរប្រហែលជាង៨លាននាក់

2019-01-21 15:37:22 |ប្រភព:yunnangateway

  ការដឹកអ្នកដំណើរក្នុងអំឡុងពេលចូលឆ្នាំចិនឆ្នាំ២០១៩ចាប់ផ្តើមពីថ្ងៃទី២១ ខែមករា  អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រុមគុនមីញនៃក្រុមហ៊ុនផ្លូវដែកចិនគ្រុបឱ្យដឹងថា  ក្នុងអំឡុងពេលចូលឆ្នាំចិន  ដែលត្រូវបានប៉ាន់ស្មានថា  ក្រុមផ្លូវដែកគុនមីញនឹងត្រូវដឹកជញ្ជូនអ្នកដំណើរប្រហែលមានចំនួន៨លាននាក់  បើប្រៀបធៀបនឹងឆ្នាំមុន  បានកើនឡើង១៣២ម៉ឺននាក់។

  ការដឹកជញ្ជូនក្នុងអំឡុងពេលចូលឆ្នាំចិនឆ្នាំ២០១៩នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី១ ខែមីនាទើបត្រូវបានបញ្ចប់  ដែលមានចំនួនសរុប៤០ថ្ងៃ៕

  អ្នកសារព័ត៌មាន៖ Nian Xinhong

  អ្នកបកប្រែ៖ លីហ្សា