ថ្ងៃទី២១ខែមករា រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យបង្ហាញថា តាមការ គណនាជាជំហានដំបូង ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនប្រចាំឆ្នាំ២០១៨បានលើសពី៩០ទ្រីលានយាន់ប្រាក់ចិន កើនជាងឆ្នាំ២០១៧៦,៦% បានសម្រេចគោលដៅអភិវឌ្ឍន៍ដែលបានព្យាករណ៍ក្នុងចន្លោះ៦,៥%។
បើមើលតាមត្រីមាសនីមួយៗ ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៧ គឺនៅត្រីមាសទី១កើនឡើង៦,៨% ត្រីមាសទី២កើនឡើង៦,៧% ត្រីមាសទី៣កើនឡើង៦,៥% ហើយត្រីមាសទី៤កើនឡើង៦,៤%៕
អ្នកបកប្រែ:Wang Zhaojun