ល្បឿនកំណើននៃការវិនិយោគលើវិស័យផលិតកម្មនិងការវិនិយោគផ្នែកសង្គមស៊ីវិលរបស់ប្រទេសចិនក្នុងឆ្នាំ២០១៨បានត្រូវពន្លឿន

2019-01-21 17:37:43 |ប្រភព:CRI

  លោក ​Ning Jizhe ប្រធាន​​រដ្ឋបាលជាតិ​ស្ថិតិ​​ចិន​បានបង្ហើបឲ្យ​ដឹង​នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​២១​ខែ​មករា​ថា​ ល្បឿនកំណើននៃ​ការវិនិយោគរបស់​ប្រទេស​ចិន​ក្នុងឆ្នាំ២០១៨បាន​កើន​ក្នុង​​ភាព​នឹងនរ កំណើន​នៃ​ការ​វិនិយោគ​លើ​វិស័យ​ផលិតកម្ម​និង​សង្គម​ស៊ីវិល​បាន​ត្រូវ​​ពន្លឿន។

  លោក ​Ning Jizhe បាន​ថ្លែងថា​ ការ​វិនិយោគ​លើអចលនទ្រព្យទូទាំង​ប្រទេស​ឆ្នាំ​២០១៨​ដែល​មិន​រាប់​បញ្ចូល​គ្រួសារកសិករបាន​លើសពី​៦៣ទ្រីលាន​យាន់​ចិន​ ​កើនឡើង​៥.៩%បើប្រៀបធៀបជាមួយ​និង​ឆ្នាំ​២០១៧​។

  ក្រៅពី​នេះ​ ការវិនិយោគ​លើ​វិស័យផលិតកម្ម​បច្ចេកទេស​ទំនើប និង​ការ​វិនិយោគ​លើវិស័យ​ផលិតកម្ម​​សម្ភារៈបរិក្ខារបាន​កើន​​​​ឡើង១៦.១%និង​១១.១%ដោយ​ឡែក​ពី​គ្នា​បើប្រៀប​ធៀប​ជាមួយ​និង​ឆ្នាំ​២០១៧​៕

  អ្នកបកប្រែ:Li Zhanjing