សិក្ខាសាលាពិសេសនៃកម្មាភិបាលដឹកនាំសំខាន់ៗថ្នាក់ក្រសួងនិងខេត្តនៃបក្សកុម្មុយនិស្តចិនបានបើកធ្វើនៅសាលាបក្សកុម្មុយនិស្តចិនកាលពីព្រឹកថ្ងៃទី២១ខែមករាក្រោមប្រធានបទ”ប្រកាន់ខ្ជាប់គំនិតនៃខ្សែបន្ទាត់ក្រហមដើម្បីខំប្រឹងប្រែងបង្ការនិងដោះស្រាយហានិភ័យសំខាន់ៗ”។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា ត្រូវយល់ដឹងយ៉ាងស៊ីជម្រៅនិងក្តាប់ជាប់យ៉ាងត្រឹមត្រូវនូវបម្រែបម្រួលយ៉ាងខ្លាំងនៃបរិយាកាសខាងក្រៅនិងបញ្ហាប្រឈមក្នុងការរក្សាលំនឹងនៃកំណែទម្រង់និងការអភិវឌ្ឍ ប្រកាន់ខ្ជាប់គំនិតបង្ការនៃខ្សែបន្ទាត់ក្រហម បង្កើនការយល់ដឹងពីហានិភ័យ លើកកម្ពស់សមត្ថភាពបង្ការនិងគ្រប់គ្រង ខំប្រឹងបង្ការនិងដោះស្រាយហានិភ័យសំខាន់ៗដើម្បីរក្សាការរីកចម្រើនជានិរន្តរភាពនិងភាពរឹងមាំនៃសេដ្ឋកិច្ចនិងសង្គម ក៏ដូចជា ស្ថិរភាពនៃស្ថានការណ៍ជាទូទៅក្នុងសង្គមផងដែរ៕