ប្រមាណឆ្នាំ២០០០ មានសាស្ត្រាចារ្យមួយរូបមកពីសាកលវិទ្យាល័យយូណានមកកាន់ភូមិខឺយី ឃុំស៊ីសាន ទីក្រុងមីលឹ ដើម្បីសិក្សាស្រាវជ្រាវវប្បធម៌អាស៊ីថៀវយ័រ(អាស៊ីថៀវយ័រជារបាំប្រជាប្រិយដែលមានលក្ខណៈតំណាងល្អជាងគេនៃពួកអាស៊ីរបស់ជនជាតិយី) ភូមិខឺយីជាស្រុកកំណើតនៃអាស៊ីថៀវយ័របានកាន់តែល្បីឈ្មោះពីមួយថ្ងៃទៅមួយថ្ងៃ។ មានមនុស្សកាន់តែច្រើនបានស្គាល់ភូមិខឺយីនិងមកដល់ទីនេះ ។
ដូច្នេះ វិស័យទេសចរណ៍បានរីកចម្រើនឡើងនៅភូមិខឺយីពីមួយថ្ងៃទៅមួយថ្ងៃ។ ដល់ឆ្នាំ២០១២និងឆ្នាំ២០១៣ ប្រាក់ចំណូលរួមក្នុងភូមិបានដល់៥០ម៉ឺនយ័នក្នុងមួយឆ្នាំ។ តាំងពីឆ្នាំ២០១៣កន្លងមក ភូមិខឺយីបានរៀបចំសាងសង់“ផ្ទះដ៏ស្រស់ស្អាត”ព្រមទាំងជួសជុលផ្លូវក្នុងភូមិជាផ្លូវស៊ីម៉ងត៍ ដងវិថីមានការបំផ្លឺឡើង ប្រឡាយទឹកថ្លាល្អ បរិស្ថានបៃតង ភូមិដ្ឋានស្រស់ស្អាត។ មិនតែប៉ុណ្ណោះទេ ភូមិខឺយីថែមទាំងធ្វើសហប្រតិបត្តការជាមួយសហគ្រាសធំៗ ដើម្បីឱ្យវិស័យទេសចរណ៍នៅទីនេះកាន់តែធំទូលាយនិងលក្ខណៈស្តង់ដារ។ អ្នកភូមិបានធ្វើការងារដែលពាក់ព័ន្ធវិស័យទេសចរណ៍ដូចជា មគ្គុទេសក៍ទេសចរណ៍ អ្នកសម្អាត អ្នកបើកម៉ូតូនិងកងកម្លាំងសន្តិសុខជាដើម។ ការមានរថយន្តគ្រួសារក្នុងផ្ទះគឺជារឿងធម្មតានៅបច្ចុប្បន្ននេះ។
ប្រាក់ចំណូលរបស់អ្នកភូមិបានកើនឡើងយ៉ាងពិតប្រាកដ ប៉ុន្តែបានក៏បង្កើតបញ្ហាខ្លះផងដែរ។ មានអ្នកភូមិខ្លះមានលុយហើយ គឺចង់រុះរើស្ថាបនាផ្ទះចាស់ៗនិងសាងសង់ផ្ទះថ្មី ឬក៏កែប្រែការសាងសង់តាមការចូលចិត្តរបស់ខ្លួន។ ភូមិនេះបានធ្វើការងារជាច្រើនដើម្បីរក្សាលក្ខណៈដើម ដូចជាធ្វើច្បាប់ភូមិ ថែមទាំងរៀបចំក្រុមការពារភូមិផងដែរ។
កូនឃុំខឺយីដែលយកភូមិខឺយីជាស្នូលបានក្លាយទៅជាកូនឃុំពិសេសមួយក្នុងកូនឃុំពិសេសដែលកែច្នៃយ៉ាងសំខាន់ដោយទីក្រុងមីលឹ នៅឆ្នាំ២០១៨បានទទួលភ្ញៀវទេសចរចំនួន៦៧ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៨% ដែលបានប្រាក់ចំណូលខាងវិស័យទេសចរណ៍ចំនួន១០.៧២លានយ័ន ប្រៀបធៀបនឹងឆ្នាំមុនកើនឡើង១៧%៕
អ្នកសារព័ត៌មាន៖ Liu Ziyu Pu Jianbin Chen Fei
អ្នកបកប្រែ៖ លីហ្សា