ភូមិជនជាតិយី ស្សឺស៊ីស្ថិតនៅភ្នំស្សឺស៊ី ឃុំស្សឺស៊ី ទីក្រុងឆុស្យុង មណ្ឌលស្វយ័តជនជាតិយីឆុស្យុង ខេត្តយូណាន។ ភូមិស្សឺស៊ីជាភូមិជនជាតិយីដែលត្រូវបានរុះរើនិងផ្លាស់កន្លែងពីរដងក្នុងរយៈពេល២០ឆ្នាំ គេហដ្ឋានក្នុងភូមិដ្ឋាននៅកាលពីមុនគឺចាស់ បរិស្ថានរស់នៅក៏មានភាពលំបាកលំបិនផងដែរ។
ដើម្បីកែប្រែមុខម៉ាត់ភូមិ តាំងពីឆ្នាំ២០១៣កន្លងមក ភូមិស្សឺស៊ីបានចាប់ផ្តើមអនុវត្តការស្ថាបនាភូមិថ្មីដ៏ស្រស់ត្រកាល់ដោយគ្រប់ជ្រុងជ្រោយ។ ចំពោះការស្ថាបនាភូមិស្សឺស៊ីបានលេចធ្លោការសាងសង់គេហដ្ឋានប្រជនជនពិសេស ក៏យកចិត្តទុកដាក់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផងដែរ ធ្វើឱ្យមានលក្ខណៈបៃតង ស្រស់ស្អាត ភ្លឺល្អនិងថ្លាល្អព្រមទាំងសម្រេចបាននូវការបែងចែកជម្រកសត្វនិងមនុស្សការបែកចែកទឹកភ្លៀងនិងទឹកកខ្វក់ ព្រមទាំងការប្រមូលសំរាមរួមផងដែរ។
ឆ្នាំ២០១៣ គ្រួសាររុះរើនិងផ្លាស់ទីកន្លែងចំនួន៥០គ្រួសារបានសាងសង់គេហដ្ឋានថ្មីនៃជនជាតិយី មានចំនួន៣៤គ្រួសារបានសម្រេចទាំងស្រុងនូវការលើកកម្ពស់និងកែច្នៃគេហដ្ឋានថ្មី នៅឆ្នាំ២០១៤បានផ្លាស់ចូលក្នុងផ្ទះថ្មីទាំងអស់មុនពេលចូលឆ្នាំចិន។
បរិយាកាសរស់នៅយ៉ាងល្អប្រសើរបានក្លាយទៅជាកម្លាំងផលិតយ៉ាងសំខាន់នៃភូមិជនជាតិយី។ វានឹងធ្វើឱ្យការគ្រប់គ្រងអនាម័យរួមនៃបរិស្ថានភូមិនិងទេសចរណ៍ភូមិ ការអភិវឌ្ឍឧស្សហកម្មពិសេសតភ្ជាប់គ្នា ញ៉ាំងឱ្យភូមិជនជាតិយីស្សឺស៊ីកែច្នៃឧស្សាហកម្មភូមិថ្មី អេកូឡុស៊ីភូមិថ្មី ទេសចរណ៍ភូមិថ្មីក្លាយទៅជាវិធានការថ្មីៗ សម្រាប់ជម្រុញយុទ្ធសាស្ត្រការស្តារឡើងវិញនៅតាមជនបទ។
បច្ចុប្បន្ននេះ ភោជនីយដ្ឋានទេសចរណ៍ភូមិនៃភូមិស្សឺស៊ីបានអភិវឌ្ឍដល់២៨ ផ្ទះសំណាក់ភូមិជនជាតិយីមានចំនួន៨ ថែមទាំងនាំចូលគម្រោងទេសចរណ៍ភូមិមួយចំនួនដូចជាទីលានស្គីស្មៅ ឃុំរក្សាសុខភាពនិងពិធីជប់លាងតុវែងជាដើម ប្រជាជនជនជាតិយីអាចរកចំណូលបាននៅស្រុកកំណើតខ្លួន។
នៅឆ្នាំ២០១៨ ភូមិស្សឺស៊ីបានទទួលភ្ញៀវទេសចរជាង១២ម៉ឺននាក់ ទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង៨៥០ម៉ឺនយ័ន ប្រាក់ចំណូលជាមធ្យមក្នុងមួយគ្រួសារមានចំនួន៩.៩៨ម៉ឺនយ័នក្នុងមួយឆ្នាំ។ ហេតុនេះហើយបានជាភូមិស្សឺស៊ីបានក្លាយពីភូមិក្រីក្រក្លាយទៅជាភូមិធូរធារដែលល្បីឈ្មោះនៅតំបន់នោះ៕
អ្នកសារព័ត៌មាន៖ Luo Chunming Zhao Pufan
អ្នកបកប្រែ៖ លីហ្សា