App“ធ្វើដំណើរនៅយូណាន”បានចេញផ្សាយរបាយការណ៍ស្ថិតិភ្ញៀវទេសចរនិងគម្រោងផែនការផលិតផលថ្មី

2019-01-24 18:16:21 |ប្រភព:yunnangateway

  ឆ្នាំមុន  ការចំណាយលើវីដេអូនៃវិស័យទេសចរណ៍យូណានបានលើស១.២ពាន់លាននាក់  អ្នកប្រើប្រាស់ក្នុងApp“ធ្វើដំណើរនៅយូណាន”បានលើស១.៥លាននាក់  អ្នកបើកបរចំនួន១៥.៨ម៉ឺននាក់ធ្វើការបង់លុយដោយការស្កេនផ្លាកលេខឡានឆ្លងកាត់ស្ថានីយប្រមូលលុយ  ការដាក់បណ្តឹងចំនួន៣.៥ពាន់ត្រូវបានដោះស្រាយ១០០%  សហគ្រាសពាក់ព័ន្ធក្នុងវិស័យទេសចរជិត៣ម៉ឺនបានទទួលការពិនិត្យមើលឌីជីថលនូវភាពស្មោះត្រង់  នាថ្ងៃទី២២ ខែមករា  សន្និសីទកំពូលវប្បធម៌និងទេសចរណ៍វៃឆ្លាត“ធ្វើដំណើរនៅយូណាន”និងមហោស្រពកម្លាំងទាក់ទាញប្រចាំឆ្នាំ២០១៨បានរៀបចំនៅទីក្រុងគុនមីញ  ដោយចេញផ្សាយ“របាយការណ៍ស្ថិតិធ្វើដំណើរនៅយូណាន”ឆ្នាំ២០១៨  ថែមទាំងប្រកាស“ផែនការNក្នុងការធ្វើដំណើរនៅយូណាន”ឆ្នាំ២០១៩បានបើកដំណើរការជាផ្លូវការ​។

  “របាយការណ៍ស្ថិតិធ្វើដំណើរនៅយូណាន”ឆ្នាំ២០១៨បានបកស្រាយអំពី“គំនូរភ្ញៀវទេសចរនៃខេត្តយូណាន”  រួមទាំងអត្ថន័យជាច្រើន  គ៏ដូចជាសក្តានុពលលេងកម្សាន្តក្នុងយប់របស់ភ្ញៀវទេសចរណ៍  ប្រភពភ្ញៀវទេសចរណ៍ក្នុងទីក្រុងថ្នាក់ទីមួយ  តំបន់ទេសចរណ៍បែបបើកចំហរនាំព័ទ្ធជុំវិញចំណាយ  ប្រភេទដាក់បណ្តឹង ជាដើម។ 

  “ផែនការNក្នុងការធ្វើដំណើរនៅយូណាន”ឆ្លងកាត់សមត្ថភាពវៃឆ្លាតនៃបច្ចេកទេសទំនើបច្របាច់បញ្ចូលគ្នាជាមួយឧស្សាហកម្មវប្បធម៌និងទេសចរណ៍ព្រមទាំងដាក់ចេញនូវផលិតផលថ្មី  ផ្លូវទេសចរណ៍ថ្មី ​និងការពិសោធន៍ថ្មី៕

  អ្នកសារព័ត៌មាន៖ Wang Huan Li Hengqiang

  អ្នកបកប្រែ៖ លីហ្សា