ថ្ងៃទី២៤ ខែមករា កម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិបានចេញរបាយការណ៍ទីមួយនៅទូទាំងពិភពលោកស្តីពីការវាយតម្លៃចំពោះការគ្រប់គ្រងតាមច្បាប់លើវិស័យបរិស្ថាន។ របាយការណ៍នេះបានបង្ហាញថា ចាប់ពីឆ្នាំ១៩៧២មក ប្រទេសនានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបរិស្ថានជាង១១០០ ព្រមនិងបានតាក់តែងក្របខ័ណ្ឌច្បាប់អំពីបរិស្ថានជាច្រើនផងដែរ ក្រោមការគាំទ្រនិងជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ។ ប៉ុន្តែ ការពុំអាចអនុវត្តនិងប្រតិបត្តិទាំងស្រុងនូវច្បាប់ទាំងនេះបានក្លាយទៅជារបាំងដ៏ធំមួយដែលរារាំងប្រទេសនានាក្នុងការងារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ កាត់បន្ថយការបំពុលបរិស្ថាននិងបង្ការការបាត់បង់ប្រភេទសត្វនិងទីជម្រកសត្វក្នុងទ្រង់ទ្រាយធំ។