នៅឆ្នាំនេះខេត្តយូណាននឹងសម្រេច“ដោះមួក”ស្រុកក្រីក្រចំនួន៣១

2019-01-29 17:41:11 |ប្រភព:yunnangateway

  កិច្ចប្រជុំលើកទី២នៃសភាតំណាងប្រជាជនខេត្តយូណាននីតិកាលទី១៣បានបើកសម្ពោធនៅទីក្រុងគុនមីញនាព្រឹកថ្ងៃទី២៧ ខែមករា  ឯកឧត្តមRuanChengfa អភិបាលខេត្តនៃរដ្ឋបាលប្រជាជនខេត្តយូណានបានថ្លែងអំពីរបាយការណ៍ការងាររបស់រដ្ឋាភិបាល​។ ក្នុងរបាយការណ៍នេះបាន​ចង្អុលបង្ហាញថា  ត្រូវធ្វើការតស៊ូយ៉ាងម៉ឹងម៉ាត់ក្នុងឧបសគ្គៈនៃការដោះស្រាយការចាកចេញពីភាពក្រីក្រដោយត្រឹមត្រូវ  ធានាថាចំនួននៃប្រជាជនក្រីក្រសរុប១.៣លាននាក់នឹងចាកចេញពីភាពក្រីក្រ  ស្រុកក្រីក្រចំនួន៣១នឹងដោះមួក  មាន“ជនជាតិឆ្លងកាត់ផ្ទាល់”ចំនួន៧នៃជនជាតិទាំងមូលចាកចេញពីភាពក្រីក្រ។(ជនជាតិឆ្លងកាត់ផ្ទាល់សម្តៅទៅលើជនជាតិដែលមិនទាន់ឆ្លងកាត់ការធ្វើកំណែទម្រង់បែបប្រជាធិបតេយ្យដោយឆ្លងកាត់ពីសង្គមដើមចូលដល់សង្គមនៃរបបសង្គមនិយមផ្ទាល់តែម្តង។)

  នៅឆ្នាំ២០១៨  ខេត្តយូណានបានសម្រេចកិច្ចការបន្ថយចំនួនស្រុកក្រីក្រ ដែលមានទីក្រុងនិងស្រុកចំនួន១៥បានដាច់ចេញពីចំណាត់ថ្នាក់ស្រុកក្រីក្រជាផ្លូវការ។ ការសម្រេចភារកិច្ចទាំងមូលក្នុងការជួយឧបត្ថម្ភជនក្រីក្រដែលបានចុះបញ្ជីពីការចាកចេញអំពីភាពក្រីក្រនិងផ្លាស់ទីលំនៅដ្ឋាន  ការជួយឧបត្ថម្ភជនក្រីក្រចាកចេញពីភាពក្រីក្រតាមរយៈឧស្សាហកម្មបានគ្របដណ្តប់លើជនក្រីក្រចំនួន៤១១.២ម៉ឺននាក់  ជម្រុញការអនុវត្តយ៉ាងសកម្មលើកិច្ចការ“ធានាបី”គឺការអប់រំ  សុខាភិបាល និងលំនៅដ្ឋានបានព្រមទាំងសម្រេចភារកិច្ចកែប្រែលំនៅដ្ឋានដែលមានសភាពគ្រោះថ្នាក់តាម“គោលដៅសំខាន់ចំនួន៤ប្រភេទ”។(គោលដៅសំខាន់ចំនួន៤ប្រភេទគឺ៖ អ្នកភូមិដែលមានប្រាក់ចំណូលទាប  ភូមិដែលមានសេដ្ឋកិច្ចទន់ខ្សោយ  តំបន់អភិវឌ្ឍន៍សំខាន់ក្នុងការជួយឧបត្ថម្ភឱ្យចាកចេញពីភាពក្រីក្រ  ស្រុកសំខាន់ក្នុងការជួយឱ្យឧបត្ថម្ភចាកចេញពីភាពក្រីក្រ)

  ក្នុងកិច្ចការជាក់ស្តែងនាឆ្នាំ២០១៩  ខេត្តយូណាននឹងយកចិត្តទុកដាក់ទៅលើតំបន់ក្រីក្រធ្ងន់ធ្ងរដូចជាឌីឆេង នូចាំង ចៅថុងជាដើម  ផ្តោតលើការដោះស្រាយបញ្ហា“ការមិនព្រួយ២និងការធានា៣”(ការមិនព្រួយ២យ៉ាងគឺ មិនព្រួយទៅលើស្បៀងអាហារនិងមិនព្រួយទៅលើសំលៀកបំពាក់ ការធានារ៣យ៉ាងគឺកាតព្វកិច្ចអប់រំវិស័យសុខាភិបាលតាមមូលដ្ឋាន  និងការធានាទៅលើសុវត្ថិភាពលំនៅដ្ឋាន)។  ជាមួយគ្នានេះជំរុញយ៉ាងសកម្មទៅលើវិស័យឧស្សាហកម្មការបង្កើតឱកាសការងារកាត់បន្ថយភាពក្រីក្របន្ថែមបន្ទេរនៃកម្លាំងពលកម្មក្រីក្រចំនួនជាង១០ម៉ឺននាក់  ព្រមទាំងប្រឹងប្រែងសម្រេចភារកិច្ចជួយឧបត្ថម្ភតាមរយៈការផ្លាស់ប្តូរទីលំនៅក្នុងការកាត់បន្ថយភាពក្រីក្រ៕

  អ្នកសារព័ត៌មាន៖ Nian Xinhong Luo Chunming

  អ្នកបកប្រែ៖ លីហ្សា