ខេត្តយូណានទទួលបានផលិតផលក្នុងតំបន់សរុបចំនួន១៧៨៨.១១២ ពាន់លានយ័ននៅឆ្នាំ២០១៨ ជាល្បឿនកំណើនឈរនៅលំដាប់ទី៣ទូទាំងប្រទេសចិន

2019-01-29 17:48:57 |ប្រភព:yunnangateway

    

  សន្និសីទពិសេសក្រោមប្រធានបទ“វឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គម”ក្នុងកិច្ចប្រជុំលើកទី២នៃសភាតំណាងប្រជាជនខេត្តយូណាននីតិកាលទី១៣ ឆ្នាំ២០១៩បានប្រារព្ធនៅទីក្រុងគុនមីញនាថ្ងៃទី២៧នេះ។

  យោងតាមដំណឹងបានឱ្យដឹងថា  ឆ្នាំ២០១៨  ខេត្តយូណានទទួលបានផលិតផលក្នុងតំបន់សរុបចំនួន១៧៨៨.១១២ពាន់លានយ័នបើប្រៀបធៀបនឹងឆ្នាំមុន  បានកើនឡើង៨.៩%ជាល្បឿនកំណើនឈរនៅលំដាប់ទី៣ទូទាំង​ប្រទេស​ចិន។

  នៅឆ្នាំ២០១៨ ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​នាំ​ចូល​សរុបទូទាំងខេត្តយូណានសម្រេចបានក្នុងចំនួន១៩៧.៣០២ពាន់លានយ័ន    បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង ២៤.៧%ដែលឈរលំដាប់ទី៥ទូទាំងប្រទេសចិន។  នៅក្នុងនោះ  សម្រេចបានការនាំចេញចំនួន៨៤.៧៦៨ពាន់លានយ័ន  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង ៩.៤%  និងសម្រេចបានការនាំចូលចំនួន១១២.៥៣៤ពាន់លានយ័ន  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៣៩.៣%។

  ក្នុងឆ្នាំ២០១៨  ខេត្តយូណានបានចាប់ផ្តើមស្ថាបនាខេត្តស្រស់ស្អាតបំផុតនៅប្រទេសចិន  បានជម្រុញ“យុទ្ធនាការ៣សំខាន់ៗ”គឺមេឃខៀវ  ទឹកថ្លានិងដីស្អាតព្រមទាំងការពារនិងគ្រប់គ្រងបឹងខ្ពង់រាបចំនួន៩  រីឯគុណភាពនៃអេកូបរិស្ថានក៏ទទួលបានការកែលម្អឥតឈប់ឈរ៕

អ្នកសារព័ត៌មាន៖ Zhan Jingjing Ding Ning

អ្នកបកប្រែ៖ លីហ្សា