ការរើចូលផ្ទះថ្មីដោយក្តីរីករាយ

2019-02-13 17:05:53 |ប្រភព:yunnangateway

  ពេលថ្មីៗនេះ  ប្រជាជនក្រីក្រចំនួនជាង២៧០០នាក់នៃឃុំសៀងចាំង  ឃុំដាស៊ីឌី  ឃុំឆេនកាន  ឃុំគូទិន ឃុំឡុបិនចូរក្នុងទីក្រុងលុសុយ មណ្ឌលស្វយ័តជនជាតិលីស៊ូ នុចាំង ខេត្តយូណាន  បានចាកចេញពីទីលំនៅដ្ឋានដែលធ្វើដោយឈើនិងឬស្សីហើយគ្មានការបិទបាំងខ្យល់និងទឹកភ្លៀងជាដើម  ដើម្បីជួយឧបត្ថម្ភជនក្រីក្របានរើចូលទីលំនៅដ្ឋានថ្មីដែលស្ថិតនៅទីតាំងក្រោមរដ្ឋបាលឃុំសៀងចាំងឈ្មោះ ដាដុនជឹ ក្នុងការបើកទំព័រជីវិតថ្មីរបស់ពួកគេ។

  ដើម្បីធ្វើឱ្យកូនៗរបស់ប្រជាជនក្រីក្រដែលរើទីលំនៅដ្ឋានអាចទៅសាលារៀនក្នុងចម្ងាយជិតនោះ គម្រោងកសាងពង្រីកមណ្ឌលបឋមសិក្សានិងអនុវិទ្យាល័យរបស់ឃុំសៀងចាំងជិតបានបញ្ចប់។ នាខែមីនា កូនៗរបស់ប្រជាជនក្រីក្រដែលរើទីលំនៅដ្ឋាននឹងអាចទៅសាលារៀន​ក្នុង​ដែលស្ថិតនៅជិតផ្ទះពួកគេ។

  លំនៅដ្ឋានថ្មីនេះមានអគារស្នាក់នៅចំនួន១២អគារ  ថែមទាំងមានអគារការិយល័យ១និងអគារវប្បធម៌និងកីឡា១  យ៉ាងណាក៏ដោយ  ទោះបីជាមានការរៀបចំអាពាពិពាហ៍និងពិធីបុណ្យសព  កម្មវិធីកម្សាន្តណាមួយក៏សុទ្ធតែមានទីតាំងគ្រប់គ្រាន់។

  ទីក្រុងឡុសុយនឹងផ្តល់ឱកាសការងារដល់គ្រួសារដែលបានរើលំនៅដ្ឋានថ្មី  ដើម្បីសម្រេចឱ្យបាននូវសមាជិកម្នាក់មានការងារធ្វើ  ថែមទាំងរៀបចំវគ្គបណ្តុះបណ្តាលជំនាញ  និងនាំយកនូវសហគ្រាសកែច្នៃដែលអាចស្រូបយកប្រជាជនជាង៨០០នាក់សម្រាប់ធ្វើការ  ដើម្បីធ្វើឱ្យប្រជាជននៅទីនោះមានផ្ទះថ្មី និងមានវិធីបន្ថែមប្រាក់ចំណូលផង​ដែរ៕

  អ្នកសារព័ត៌មាន៖ Li Shouhua

  អ្នកបកប្រែ៖ លីហ្សា