ទីក្រុងគុនមីញបានសម្រេចទំហំនាំចេញ-នាំចូលលើស១២.៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨

2019-02-13 17:17:06 |ប្រភព:yunnangateway

  យោងតាមស្ថិតិនៃអគ្គនាយកដ្ឋានគយបានឱ្យដឹងថា នៅឆ្នាំ២០១៨  ទីក្រុងគុនមីញបានសម្រេចទំហំនាំចេញនាំចូលដល់១២.៨៣ពាន់លានដុល្លារអាមេរិក  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៦៤.២%  នៅក្នុងនោះផងដែរ  ទំហំនាំចេញមានចំនួន៣.៦៨ ពាន់លានដុល្លារអាមេរិក  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង២៤.៥%  ទំហំនាំចេញដល់៩.១៦ ពាន់លានដុល្លារអាមេរិក  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៨៨.៤%។

  នៅឆ្នាំ២០១៨  ទីក្រុងគុនមីញបានរៀបចំសកម្មភាពពាណិជ្ជកម្មជាមួយប្រទេស(តំបន់)ចំនួន៦៣ក្នុងប្រទេស(តំបន់)តាម“ខ្សែក្រវាត់មួយ និងផ្លូវមួយ”ទំហំនាំចេញ-នាំចូលបានដល់ ៨.៧១២ ពាន់លានដុល្លារអាមេរិក  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១១៧.៤២%។  នៅក្នុងនោះ  ទំហំនាំចេញដល់ប្រទេស(តំបន់)ចំនួន៦១ដល់ ២.១០៤ ពាន់លានដុល្លារអាមេរិក  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៣៥.០៧%  ទំហំនាំចូលពីប្រទេស(តំបន់)ចំនួន៤៥ដល់ ៦.៦០៨ ពាន់លានដុល្លារអាមេរិក  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១៦៩.៧៨%។  

  ជាងនេះទៅទៀត  នៅឆ្នាំ២០១៨  ទីក្រុងគុនមីញមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេស(តំបន់)ចំនួន១៧៣លើពិភពលោក  បើប្រៀបធៀបនឹងឆ្នាំ២០១៧បានកើនបន្ថែមប្រទេស(តំបន់)ចំនួន២២៕

  អ្នកសារព័ត៌មាន៖ Liao Xingyang

  អ្នកបកប្រែ៖ លីហ្សា