កម្មភាពមន្ត្រីរាជការបរិច្ចាគឈាមតាមខែដោយស្ម័គ្រចិត្តលើកទី៤បានចាប់ផ្តើម

2019-02-21 09:05:36 |ប្រភព:yunnangateway

  នាថ្ងៃទី២០ ខែកុម្ភៈ  សកម្មភាពមន្ត្រីរាជការបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានចាប់ផ្តើមនៅទីធ្លាខាងមុខក្រុងគុនមីញ។  សកម្មភាពបរិច្ចាគឈាមលើកនេះសំដៅទៅលើការបន្ថែមចំនួនឈាមសម្រាប់បញ្ហាខ្វះឈាមក្នុងឃ្លាំងឈាមនៃមណ្ឌលឈាមក្រុងគុនមីញខេត្តយូណាន  ដើម្បីអំពាវនាវមនុស្សកាន់តែច្រើនចូលរួមសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

  អ្នកសារព័ត៌មានបានទទួលដំណឹងថាចំនួនមន្ត្រីរាជការដែលចូលរួមសកម្មភាពបរិច្ចាគឈាមតាមខែមានការកើនឡើងជាលំដាប់  ឆ្នាំមុន មានមនុស្សចំនួនជាង៤៨០០នាក់បានចូលរួមសកម្មភាពនេះ  ហើយនៅក្នុងនោះ  មានអ្នកបរិច្ចាគឈាមជាច្រើនសុទ្ធតែចូលរួមសកម្មភាពបរិច្ចាគឈាមជាច្រើនដងរួចមកហើយ​។ អ្នកបរិច្ចាគឈាមអាចទទួលដំណឹងមុនគេពីទូរស័ព្ទដៃនូវស្ថានភាពប្រើប្រាស់ឈាមរបស់ខ្លួន។

  យោងតាមការណែនាំបានឱ្យដឹងថា  ដោយសារទទួលឥទ្ធិពលពីអាកាសធាតុ  និស្សិតឈប់សម្រាកក្នុងវិស្សមកាល  និងអ្នកភូមិធ្វើការក្នុងក្រុងបានត្រឡប់ទៅស្រុកកំណើតវិញ  នាពេលបច្ចុប្បន្ននេះចំនួនឈាមធម្មតាក្នុងឃ្លាំងឈាមមានលក្ខណៈទាបជាធម្មតា។  រៀងរាល់ថ្ងៃ ត្រូវការមនុស្សចំនួន៥០០រូបបរិច្ចាគឈាម  ទើបអាចបំពេញតម្រូវការប្រើប្រាស់ឈាមនៃមន្ទីរពេទ្យចំនួន៣០០ក្នុងទីក្រុងគុនមីញ។  ការរៀបចំសកម្មភាពបរិច្ចាគឈាមអាចជួយបន្ធូរភាពតានតឹងក្នុងការប្រើប្រាស់ឈាម៕

  អ្នកសារព័ត៌មាន៖ Li Hengqiang Li Wenjun

  អ្នកបកប្រែ៖ លីហ្សា