ចិននិងអាមេរិកមានផលប្រយោជន៍ប្រសព្វគ្នា៣ចំណុចខាងវិស័យបង្កើនកិច្ចការពារកម្មសិទ្ធិបញ្ញា

2019-02-25 10:06:18 |ប្រភព:CRI

  កិច្ច​ពិគ្រោះ​ពិភាក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ជុំ​ទី​៧​ដែល​កំពុង​​ធ្វើ​នៅ​ក្រុង​វ៉ាស៊ីនតោន​ ទទួល​បាន​ការវិវឌ្ឍ​ជា​វិជ្ជមាន​លើ​វិស័យ​តុល្យាភាព​ពាណិជ្ជកម្ម កសិកម្ម ការ​ផ្ទេរ​បច្ចេកវិទ្យា ការ​ការពារ​កម្មសិទ្ធិ​បញ្ញា និង​សេវាកម្ម​ហិរញ្ញវត្ថុ​ជា​ដើម ។ ក្នុង​នោះ ទាក់ទិន​នឹង​បញ្ហា​ស្តីពី​ការ​ការ​បង្កើន​កិច្ច​​ការពារ​កម្មសិទិ្ធ​បញ្ញា​ ភាគី​ទាំង​ពីរ​ចិន​និង​អាមេរិក​បាន​ឈាន​ដល់​គំនិត​ឯកភាព​រួម​កាន់​តែ​ច្រើន​ឡើង​ៗ ក្នុង​ឋានៈ​ជា​អង្គភាព​​សេដ្ឋកិច្ច​កាន់​លំដាប់​ទី​មួយ​និង​ទី​ពីរនៅ​លើ​ពិភពលោក ចិន​និង​អាមេរិក​យ៉ាង​ហោច​ណាស់​មាន​​ផល​ប្រយោជន៍​ប្រសព្វ​គ្នា​៣​ចំណុច​ក្នុង​បញ្ហា​នេះ ។

  ទី​មួយ បើ​និយាយ​ពី​ការ​លើក​កម្ពស់​កម្លាំង​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​ កិច្ច​ការ​ពារ​កម្មសិទ្ធិ​បញ្ញា​ជា​តម្រូវ​ការ​និង​ការ​ទាម​ទារ​ដូច​គ្នា​របស់​ចិន​និង​អាមេរិក ។

  ទីពីរ បើ​និយាយ​ពី​ប្រព័ន្ធ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិ កិច្ច​ការពារ​កម្មសិទ្ធិ​បញ្ហា​បាន​ក្លាយ​ជា​លក្ខណៈសម្បតិ្តដ៏​ចាំបាច់​ទៅ​ហើយ ។

  ទី​៣ បើ​និយាយ​ពី​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក គួរ​តែ​បង្កើន​កិច្ច​ការ​ពារ​កម្មសិទ្ធ​បញ្ញា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

  សហរដ្ឋ​អាមេរិក​បាន​ទាមទារ​ឲ្យ​ប្រទេស​ចិន​បង្កើន​កិច្ច​ការ​ពារ​កម្មសិទ្ធ​បញ្ញា​របស់​សហគ្រាស​អាមេរិក​ដែល​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ចិន តាម​ពិត គឺ​ស្រប​ជា​មួយ​នឹង​ទិស​ដៅ​កំណែ​ទម្រង់​និង​បើក​ទូលាយ​របស់​ប្រទេស​ចិន ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ទន្ទឹម​នឹង​សហ​គ្រាស​ចិន​កាន់​តែ​ច្រើន​ឡើង​ៗបាន​ទៅ​ធ្វើ​អាជីវកម្ម​នៅ​ឯនាយ​សមុទ្រ ប្រទេស​ចិន​ក៏​សង្ឃឹម​ឲ្យ​សហគមន៍​អន្តរជាតិ​បង្កើន​កិច្ច​ការ​ពារ​កម្ម​សិទ្ធ​បញ្ញា​របស់​សហគ្រាស​ចិន​ផង​ដែរ។

  បច្ចុប្បន្ន ក្រុម​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​ភាគី​ទាំង​ពីរ​ចិន​និង​អាមេរិក​កំពុង​ខំ​ប្រឹង​ធ្វើ​កិច្ច​ពិគ្រោះ​ពិភាក្សា​យ៉ាង​មមាញឹក ដើម្បី​ជំរុញការ​​អនុវត្ត​គំនិត​ឯកភាព​សំខាន់​ៗ​របស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ៕

  អ្នកបកប្រែ:Guo Xiangqing