ប្រទេសចិនថែ្លងថា បច្ចេកវិទ្យា 5G គឺជាសមិទ្ធផលនៃការច្នៃប្រឌិតថ្មីរួមនៃសហគមន៍អន្តរជាតិ ការវិនិច្ឆ័យនិងគោលនយោបាយនៃបណ្តាប្រទេសនានាគួរតែផ្អែកទៅលើការពិត

2019-02-27 16:35:48 |ប្រភព:CRI

  លោក​ Lu​ kang​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថែ្លងនៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ២៦ ​ខែកុម្ភៈ ​ថា ​បច្ចេកវិទ្យា​ផែ្នក​ទូរគមនាគមន៍​ចល័ត​ជំនាន់ទី​ ៥ ​គឺជា​លទ្ធផល​នៃ​ការផ្លាស់​ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​រវាង​បណ្តាប្រទេស​នានា​ក្នុង​បរិបទ​នៃ​សកលភាវូបនីយកម្ម​និង​ជា​សមិទ្ធផល​នៃ​ការ​ច្នៃប្រឌិត​ថ្មី​រួម​ផែ្នក​បច្ចេកវិទ្យា​ខ្ពស់​នៃ​សហគមន៍​អន្តរជាតិ។​ការវិនិច្ឆ័យ​និង​គោលនយោបាយ​នៃ​បណ្តាប្រទេស​នានា​គួរតែ​ផ្អែកទៅលើ​ការពិត។​

  លោក​ Lu​ kang ​បាន​ថែ្លងទៀតថា ​ភាគីចិន​ជឿជាក់ថា ​ការធានា​រក្សា​នូវ​កិច្ចសហប្រតិបត្តិ​ការ​ពហុភាគី​ដែល​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក​និង​ឈ្នះ-ឈ្នះ​និង​ការ​ធានា​រក្សា​នូវ​បរិយាកាស​ទីផ្សារ​ដែល​ប្រកបដោយ​ភាពបើកទូលាយ​និង​បរិយាប័ន្ន ​គឺ​សមស្រប​នឹង​ផលប្រយោជន៍​ជាមូលដ្ឋាន​របស់​ភាគីនានា។​ភាគីចិន​ក៏ជឿជាក់​ថា ​ភាគីនានា​នឹង​ធ្វើ​ការ​ជ្រើស​រើស​ឲ្យបាន​ត្រឹមត្រូវ​ដោយ​ឯករាជ្យ​ដែល​សមស្រប​នឹង​ផលប្រយោជន៍​របស់ខ្លួន​និង​និន្នាការ​នៃ​យុគសម័យ៕​

  អ្នកបកប្រែ:Wei Wei