នាថ្ងៃទី២២ ខែកុម្ភៈ សេចក្តីសង្កេតការណ៍អំពីជីវភាពរស់នៅសេដ្ឋកិច្ចប្រទេសចិន ដែលរៀបចំរួមដោយ នាយកដ្ឋានស្ថិតិជាតិចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រុមហ៊ុនប្រៃសនីយ៍ចិនគ្រុប និងវិទ្យាស្ថានសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ជាតិនៃសាកលវិទ្យាល័យប៉េកាំង បានប្រកាសនៅប៉េកាំងអំពីបញ្ជីឈ្មោះទីក្រុងទីរួមខេត្តនិងទីក្រុងគ្រប់គ្រងផ្ទាល់ដោយរដ្ឋាភិបាលចំនួន១០ ដែលមានសន្ទស្សន៍ជីវភាពរស់នៅល្អប្រសើរប្រចាំឆ្នាំ២០១៨-២០១៩ ទីក្រុងគុនមីញបានឈរក្នុងលំដាប់លេខ៥ក្នុងបញ្ជីឈ្មោះនេះ។
យោងតាមដំណឹងបានឱ្យដឹងថា បញ្ជីឈ្មោះ ទីក្រុងមានជីវភាពរស់នៅល្អប្រសើរកើតចេញពីសេចក្តីសង្កេតការណ៍អំពីជីវភាពរស់នៅសេដ្ឋកិច្ចប្រទេសចិនតាមរយៈការធ្វើជំរឿនចំនួន១០ម៉ឺនគ្រួសារ៕
អ្នកសារព័ត៌មាន៖ Cha Zhifu
អ្នកបកប្រែ៖ លីហ្សា