ការប្រកួតប្រជែងបាល់សីដក់អាស៊ីបានកំណត់រៀបចំនៅទីក្រុងគុនមីញខេត្តយូណាន

2019-02-28 11:48:03 |ប្រភព:yunnangateway

  នាថ្ងៃទី២៦ ខែកុម្ភៈ  ពិធីបើកការប្រកួតប្រជែងបាល់សីដក់អាស៊ីឆ្នាំ២០១៩បានរៀបចំនៅសាកលវិទ្យាល័យហិរញ្ញវត្ថុយូណាន។  នាខែមីថុនាឆ្នាំនេះ  ការប្រកួតប្រជែងបាល់សីដក់អាស៊ីឆ្នាំ២០១៩នឹងត្រូវបើកនៅទីក្រុងគុនមីញ។  ដល់ពេលនោះ  អ្នកជំនាញលេងបាល់សីដក់ដែលមកពីប្រទេសចំនួន២៤ ដូចជាប្រទេសអាស៊ានទាំង១០ប្រទេសជប៉ុន  កូរ៉េខាងត្បូងជាដើមនិងតំបន់ហុងកុង តៃវ៉ាន់ សុទ្ធតែជួបជុំនៅទីក្រុងគុនមីញ  ដើម្បីធ្វើការប្រកួតប្រជែង។

  កីឡាបាល់សីដក់ជាកីឡាយ៉ាងបុរាណម្យ៉ាង  ដែលមានលក្ខណៈគយគន់ លក្ខណៈប្រកួតប្រជែងនិងលក្ខណៈលេងកម្សាន្តដ៏ល្អប្រសើរ។   ហើយកីឡាបាល់សីដក់នៅប្រទេសកម្ពុជា ថៃ  វៀតណាម ឡាវ មីយ៉ាន់ម៉ាជាដើមក៏ទទួលស្វាគមន៍យ៉ាងខ្លាំងផងដែរ។  ប្រជាជននៅតំបន់ព្រំដែនដូចជា មណ្ឌលស្វយ័តជនជាតិតៃ ជនជាតិជិនផុ ដឺហុង និងមណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ានណានៃខេត្តយូណានក៏មានទម្លាប់ក្នុងការលេងបាល់សីដក់ផងដែរ៕

  អ្នកសារព័ត៌មាន៖ Lou Ying

  អ្នកបកប្រែ៖ លីហ្សា