នៅស្រុកហ៊ុយហ្សឺទីក្រុងឈុជីនខេត្តយូណានមានមនុស្សចំនួន១.០៥លាននាក់ បច្ចុប្បន្ននេះ នៅក្នុងនោះនៅតែមានជនក្រីក្រ១៤ម៉ឺននាក់។ ដោយសារលក្ខខណ្ឌមិនអំណោយផល មានប្រជាជនជាច្រើនបានស្នាក់នៅក្នុងភ្នំដែលមានកម្ពស់នីវ៉ូទឹកសមុទ្រខ្ពស់និងត្រជាក់ ដើម្បីដោះស្រាយបញ្ហាដែលធ្វើឱ្យជនក្រីក្រនៅតំបន់ក្រីក្រខ្លាំងចាកចេញពីភាពក្រីក្រនិងអភិវឌ្ឍទៅមុខទៀត នាខែមីនាឆ្នាំ២០១៨ រដ្ឋបាលស្រុកហ៊ុយហ្សឺបានធ្វើការដាក់ចេញនូវគោលការណ៍“នាំមនុស្ស១០ម៉ឹននាក់ចូលក្នុងទីក្រុងថែមទាំងបង្កើតស្រុកហ៊ុយហ្សឺថ្មី”ដោយប្រើរយៈពេលបីឆ្នាំ ដើម្បីឱ្យជនក្រីក្រចំនួន១០ម៉ឺននាក់រើចូលក្នុងស្រុកថ្មី។
ភូមិឡាវយីនយ៉ាន់នៃឃុំហុហុង មានក្រុមគ្រួសារចំនួន២០មនុស្សប្រមាណ៨២នាក់ ជាកន្លែងមួយក្នុងកន្លែងមានលក្ខខ័ណ្ឌពិបាកបំផុតក្នុងស្រុកហ៊ុយហ្សឺ ហេតុនេះហើយបានជាទទួលបានការយកចិត្តទុកដាក់ពីរដ្ឋបាល មុនពេលចូលឆ្នាំថ្មីប្រពៃណីប្រទេសចិន មានក្រុមគ្រួសារមនុស្សចំនួន៦៣នាក់រើចូលក្នុងស្រុកហ៊ុយហ្សឺថ្មី សល់ក្រុមគ្រួសារចំនួនបីនឹងត្រូវរងចាំខែមីនានៅឆ្នាំនេះ គេហដ្ឋានគ្រួសារធំសាំងសង់រួចទើបរើចូលក្នុង៕
អ្នកសារព័ត៌មាន៖ Jiang Guiyou
អ្នកបកប្រែ៖ លីហ្សា