កិច្ចប្រជុំឧទេ្ទសនាមអំពីពិព័រណ៌ទំនិញប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍និងសន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្មឆ្នាំ២០១៩បានប្រារព្ធនៅទីក្រុងប៉េកាំង

2019-03-01 17:54:41 |ប្រភព:yunnangateway

  នាថ្ងៃទី២៨ ខែកុម្ភៈ កិច្ចប្រជុំឧទេ្ទសនាមអំពីពិព័រណ៍ទំនិញប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍និងសន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្មឆ្នាំ២០១៩ វេទិកាកិច្ចសហប្រតិបត្តិការចិន-អាស៊ីខាងត្បូងលើកទី២ បានប្រារព្ធនៅទីក្រុងប៉េកាំង។ 

  យោងតាមដំណឹងបានឱ្យដឹងថា  នាថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែមិថុនានៅឆ្នាំនេះ  ពិព័រណ៍ទំនិញប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍និងសន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្មឆ្នាំ២០១៩ នឹងត្រូវរៀបចំនៅទីក្រុងគុនមីញខេត្តយូណាន។ ក្នុងពិព័រណ៍លើកនេះមានស្តង់ពិព័រណ៍ប្រហែល៧៥០០  ទំហំផ្ទៃដីសម្រាប់ការតាំងបង្ហាញប្រហែល ១៧ម៉ឺនម៉ែត្រការ៉េមានពន្លាពិព័រណ៍សរុបចំនួន១៧៕

អ្នកសារព័ត៌មាន៖ Han Chengyuan

អ្នកបកប្រែ៖ លីហ្សា