នាម៉ោង៩ព្រឹកថ្ងៃទី០២ ខែមីនា គ្រូបង្រៀនសាលាបឋមសិក្សាដឹនសៀវ ឃុំនុងដោ ទីក្រុងយួយលីនៃតំបន់ព្រំដែនប្រទេសចិន-មីយ៉ាន់ម៉ាបានស្លៀកសំលៀកបំពាក់យ៉ាងអធិកអធម ដើម្បីទទួលឆ្នាំសិក្សាថ្មី។
“សិស្សទាំងអស់គ្នា ខណៈពេលនៃឆ្នាំសិក្សាថ្មី ពួកយើងនឹងជូនពាក្យដែលប្រកបដោយក្តីសង្ឃឹមដល់អ្នកទាំងអស់គ្នាគឺ សុបិន តស៊ូ ដឹងគុណ។”ប្រធាននាយកដ្ឋានគយយួយលី លោក Xu Minghai បានបង្រៀនមេរៀនទីមួយដល់សិស្សទាំងអស់គ្នា។
នៅថ្ងៃនោះផងដែរ នាយកដ្ឋានគយយួយលី កាកបាទក្រហមយួយលី ទីភ្នាក់ងារទស្សនាវដ្តី ទន្លេមេគង្គ នៃក្រុមហ៊ុនយូណានដេលីគ្រុប បានពួតដៃជាមួយគ្នា ដើម្បីជូនរបស់របរប្រើប្រាស់ និងបរិក្ខារសិក្សាដូចសំលៀកបំពាក់ ស្បែកជើង ឧបករណ៍កីឡាជាដើមដល់គ្រូបង្រៀននិងកូនសិស្ស។
លោកនាយកសាលាបឋមសិក្សាដឹនសៀវ Ai Lieដែលស្លៀកសំលៀកបំពាក់ជនជាតិបាននិយាយថា ក្នុងសាលាមានសិស្សសរុបចំនួន២៤៦រូបនាក់ នៅក្នុងនោះមានសិស្សជនជាតិមីយ៉ាន់ម៉ាចំនួន១៥នាក់។ គ្រូបង្រៀននិងសិស្សមិនភ្លេចឡើយក្នុងការយកចិត្តទុកដាក់និងជំនួយឧបត្ថម្ភពីរដ្ឋាភិបាលនិងពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម ហើយនឹងខិតខំប្រឹងប្រែងថែមទៀតក្នុងការសិក្សានិងការធ្វើការ។
ការសម្តែងនៃសុនខប៉ូលីសស្វែងរកគ្រឿងញៀនធ្វើឱ្យគ្រូបង្រៀននិងសិស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកសារព័ត៌មានភាសាអង់គ្លេស ភាសាកម្ពុជាភាសាមីយ៉ាន់ម៉ា ភាសាឡាវ បានធ្វើការទំនាក់ទំនងជាមួយសិស្ស ក្រោមប្រធានបទ ពិភពលោកខាងក្រៅធំប៉ុណ្ណា អត្ថន័យដ៏អស្ចារ្យនេះបានទាក់ទាញកូនសិស្សឱ្យមកចូលរួមដោយសកម្ម ៕
អ្នកសារព័ត៌មាន៖ Liu Yanqin Liu Ziyu
អ្នកបកប្រែ៖ លីហ្សា