នាថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ កិច្ចប្រជុំសម្របសម្រួលរយៈពេលជើងហោះហើរ ក្នុងរដូវក្តៅនិងរដូវរំហើយនៃអាកាសចរស៊ីវិលទូទាំងប្រទេសចិនបានរៀបចំនៅទីក្រុងជីណានខេត្តសានដុង។ មណ្ឌលស្វយ័តជនជាតិហ្សាំង ឌីឆេង ខេត្តយូណានបានទទួលលទ្ធផលជាផ្លែផ្កាក្នុងកិច្ចប្រជុំលើកនេះ ដែលប៉ាន់ស្មានថា ការបង្កើនចំនួនជើងហោះហើរនៃអាកាសយានដ្ឋានឌីឆេងក្នុងការផ្លាស់ប្តូររដូវនឹងកើនដល់២៥.២%។បណ្តាញខ្សែហោះហើរនៃមណ្ឌលស្វយ័តឌីឆេងនឹងត្រូវសម្រេចគ្របដណ្តប់ទីក្រុងទំនើបជាងគេទូទាំងប្រទេសចិនដូចជា ទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ សិនជិនជាដើម បណ្តាញខ្សែហោះហើរឌីឆេងត្រូវបានកែសម្រួលទៅមុខទៀត។
ឆ្លងកាត់ការសម្របសម្រួលយ៉ាងពិបាកក្នុងរយៈពេល៥ថ្ងៃ មណ្ឌលស្វយ័តឌីឆេងបានទទួលជើងហោះហើរមួយជារៀងរាល់ថ្ងៃនៅអាកាសយានដ្ឋានក្វាំងចូវ ក្រុមហ៊ុនអាកាសចរណ៍ភាគខាងកើតខេត្តយូណាន(CEYA)នឹងបើកជាផ្លូវការនូវខ្សែហោះហើរត្រង់ពីទីក្រុងក្វាំងចូវ-ឌីឆេងនៅចុងខែមីនា ទីស្នាក់ការនៃក្រុមហ៊ុនអាកាសចរណ៍ទិសខាងកើត នឹងបើកខ្សែហោះហើរត្រង់ពីទីក្រុងសៀងហៃ(អាកាសយានដ្ឋានភូដុង)-ឌីឆេងនាចុងខែឧសភា។
ខ្សែហោះហើរសេនជីន-ឌីឆេងនឹងបន្តរហូតដល់រដូវរងារនិងរដូវរំហើយ គឺពីសេនជីន-ឌីឆេងមានជើងហោះហើរមួយជារៀងរាល់ថ្ងៃពេញមួយឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍ទីបេនឹងបើកខ្សែហោះហើរ ឡាសា-ឌីឆេង(ក្នុងមួយសប្តាហ៍មានចំនួន៦ជើង)ដើម្បីផ្តល់ការគាំទ្រសម្រាប់ការសាងសង់មណ្ឌលឌីឆេង៕
អ្នកសារព័ត៌មាន៖ Li Hengqiang
អ្នកបកប្រែ៖ លីហ្សា