គម្រោងមន្ទីរពេទ្យខេត្តត្បូងឃ្មុំនៃប្រទេសកម្ពុជាដែលជាជំនួយឥតសំណងរបស់ប្រទេសចិនបានប្រារព្ធពិធីបញ្ចុះបឋមសិលាជាផ្លូវការ

2019-03-05 17:14:22 |ប្រភព:yunnangateway

នាថ្ងៃទី០១ ខែមីនា  គម្រោងមន្ទីរពេទ្យខេត្តត្បូងឃ្មុំនៃប្រទេសកម្ពុជាដែលជាជំនួយឥតសំណងរបស់ប្រទេសចិនបានប្រារព្ធពិធីបញ្ចុះបឋមសិលាជាផ្លូវការ   ឯកឧត្តម  Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអញ្ជើញចូលរួមជាអធបតីក្នុងពិធីនេះ  ថែមទាំងបើកដំណើរការម៉ាស៊ីនបុកគ្រឹះជាមួយគ្នា  មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជានិងប្រជាជននៅទីនោះដែលមានចំនួនជិត១ម៉ឺននាក់បានចូលរួម។

យោងតាមដំណឹងបានឱ្យដឹងថា   មន្ទីរពេទ្យខេត្តត្បូងឃ្មុំជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនជូនមកប្រទេសកម្ពុជា  ដែលស្ថិតនៅខណ្ឌថ្មីនៃខេត្តត្បូងឃ្មុំប្រទេសកម្ពុជា មន្ទីរពេទ្យប្រើប្រាស់ទំហំដីមានទំហំ៧.៦ហិចតា  ផ្ទៃក្រឡាដីសាងសង់៥.៥ហិចតា  ទំហំអគារមន្ទីរពេទ្យ២៤គីឡូម៉ែត្រការ៉េ ដែលមានគ្រែចំនួន៣០០គ្រែដែលរួមមានសេវាដូចជាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រផ្នែកជម្ងឺសម្រាកពេទ្យនិងផ្នែកគាំទ្រ(ផ្នែករដ្ឋបាលនិងផ្នែកសុវត្ថិភាព)ជាដើម។

  

ក្រោយពីមន្ទីរពេទ្យសាងសង់រួចរាល់  នឹងអាចក្លាយទៅជាមន្ទីរពេទ្យពហុមុខងារទំនើបភាវូបនិយកម្មដែលមានកម្រិតសុខាភិបាលខ្ពស់ជាងគេក្នុងខេត្តត្បូងឃ្មុំ  ថែមទាំងនឹងអាចផ្តល់សេវាកម្មសម្រាប់តំបន់ខាងជើងប្រទេសកម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលមន្ទីរពេទ្យ។  រយៈពេលសាងសង់នៃគម្រោងនេះមានចំនួន៤០ខែ  ដែលទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុនឆាយណារេលវេខនត្រាក់សិនគ្រុប(CRCC)៕

 

អ្នកសារព័ត៌មាន៖ Ding Feng

អ្នកបកប្រែ៖ លីហ្សា