ថ្ងៃទី៥ខែមីនា សភាតំណាងប្រជាជនទូទាំងប្រទេសចិនដែលជាស្ថាប័នសិទ្ធិអំណាចកំពូលរបស់ប្រទេសចិនបានបើកធ្វើមហាសនិ្នបាតប្រចាំឆ្នាំនៅក្រុងប៉េកាំង លោក លីខឺឈាង នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ ២០១៨ និងលើកពីវិធីសាស្ត្រអនុវត្តនយោបាយសម្រាប់ឆ្នាំ ២០១៩ ជូនចំពោះអង្គមហាសនិ្នបាត ។
ឆ្នាំ ២០១៨ រដ្ឋាភិបាលចិនអាណតិ្តថ្មីបានសម្រេចទិសដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមទូទាំងឆ្នាំ ដោយបានរក្សាដំណើរការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌដ៏សមរម្យ រចនាសម័្ពន្ធសេដ្ឋកិច្ចបានត្រូវកែលម្អជាបន្តបន្ទាប់ បរិយាកាសធ្វើពាណិជ្ជកម្មបានជាប់ចំណាត់ថ្នាក់កាន់តែខ្ពស់លើផ្ទៃអន្តរជាតិ ហើយកំណែទម្រង់និងការបើកទូលាយក៏មានភាពកាន់តែគ្រប់ជ្រុងជ្រោយផងដែរ ។
របាយការណ៍ក៏បានលើកពីតម្រូវការជាទូទៅនិងទិសដៅគោលនយោបាយនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិនក្នុងឆ្នាំ ២០១៩នេះ ដោយគូសបញ្ជាក់ថាត្រូវបន្តប្រកាន់ខ្ជាប់នីតិវិធីការងារសម្រាប់ទទួលបានការអភិវឌ្ឍប្រកបដោយភាពនឹងនរ និងប្រកាន់ខ្ជាប់ការចាត់ទុកកំណែទម្រង់ផ្នែករចនាសម័្ពន្ធផ្គត់ផ្គង់ជាការងារសំខាន់ ក្រៅពីនេះក៏បានលើកពីគោលនយោបាយថ្មីមួយចំនួន ដូចជាការពន្លឿនកិច្ចកសាងប្រព័ន្ធសេដ្ឋកិច្ចទំនើបភាវូបនីយកម្ម និងធ្វើឲ្យការបង្កើតអាជីព ការងារខាងហិញ្ញវត្ថុ ពាណិជ្ជកម្មជាមួយក្រៅប្រទេស ការកៀរគរទុនបរទេស ការបណ្តាក់ទុននិងការព្យាករណ៍ឲ្យមានភាពនឹងនរថែមមួយកម្រិតទៀត ក៏ដូចជាលើកកម្ពស់ជំនឿចិត្តទីផ្សារជាដើម ៕
អ្នកបកប្រែ:Guo Xiangqing