ថ្ងៃទី ១០ ខែមីនា ពេលធ្វើការពិនត្យនិងពិភាក្សាជាមួយតំណាងប្រជាជនទូទាំងប្រទេសចិនដែលមកពីខេត្តហ្វូជាន លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ត្រូវបង្កបង្កើតបរិយាកាសអភិវឌ្ឍដ៏ល្អប្រសើរដែលមានអំណោយផលដល់ការធ្វើការច្នៃប្រឌិតថ្មី បង្កើតអាជីពនិងបង្កើតផល ព្រមនិងបញ្ចេញដោយកម្រិតជាអតិបរមានូវកម្លាំងចលករសម្រាប់ឲ្យសង្គមទាំងមូលធ្វើការច្នៃប្រឌិតថ្មី បង្កើតអាជីពនិងបង្កើតផល ហើយនិងបង្កើនជាបន្តបន្ទាប់នូវឥទ្ធិពលនិងភាពប្រកួតប្រជែងរបស់ប្រទេសចិនក្នុងស្ថានការណ៍ពិភពលោកដែលមានភាពប្រែប្រួល ។ លោក ស៊ី ជីនភីង បានលើកឡើងជាពិសេសថា ត្រូវបង្កបង្កើតលក្ខណៈសម្បតិ្តមានអំណោយផលដល់ការអភិវឌ្ឍរបស់សហគ្រាសធុនតូច មធ្យមនិងយុវជន ។
សូមបញ្ជាក់ថា ខេត្តហ្វូជាន ជាខេត្តរបស់ប្រទេសចិនដែលបានធ្វើការបើទូលាយមុនគេបង្អស់ ហើយក៏ជាខេត្តខ្លាំងក្លាមួយខាងសេដ្ឋកិច្ចផងដែរ ។ នៅថ្ងៃដែល លោក ស៊ី ជីនភីងបានថ្លែងថា ចាំបាច់ត្រូវផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាលេចធ្លោក្នុងប្រព័ន្ធនិងយន្តការដែលបានប៉ះពាល់ដល់ការធ្វើច្នៃប្រឌិតថ្មី ការបង្កើតអាជីពនិងបង្កើតផល អនុវត្តគោលនយោបាយនិងវិធានការគ្រប់ខដើម្បីលើកទឹកចិត្ត ណែនាំនិងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ក៏ដូចជាបង្កបង្កើតបរិយាកាសអភិវឌ្ឍដែលប្រកបដោយយុត្តិធម៌ តម្លាភាពនិងនីតិរដ្ឋសម្រាប់ឲ្យសហគ្រាសកម្មសិទិ្ធគ្រប់ប្រភេទ ៕
អ្នកបកប្រែ:Zhai Qianqian