និស្សិតបន្តការសិក្សានៅបរទេសដែលមកពីប្រទេសតាមបណ្តោយទន្លេមេគង្គបានចូលប្រកួតប្រជែងការនិយាយជាសាធារណៈនៅទីក្រុងគុនមីញ

2019-03-11 15:32:31 |ប្រភព:yunnangateway

នាថ្ងៃទី០៧ ខែមីនា  សកម្មភាពទំនាក់ទំនងនិស្សិតដែលមកពីប្រទេសទន្លេមេគង្គនិងការប្រកួតប្រជែងការនិយាយ​ជា​សាធារណៈជាភាសាចិន  បានរៀបចំនៅទីក្រុងគុនមីញដោយក្រុមហ៊ុនបណ្តាញថាមពលអគ្គិសនីខាងត្បូងចិន(CSG)។

អ្នកចូលរួមប្រកួតចំនួន១០រូបមកពីប្រទេសកម្ពុជា ថែ វៀតណាម មីយ៉ាន់ម៉ានិងឡាវ បានរៀបរាប់អំពីរឿងរបស់ពូកគេក្នុងជីវភាពរស់នៅនៅខេត្តយូណាន  ព្រមទាំងចែករំលែកនូវអារម្មណ៍នៃការរៀនភាសាចិន  ដែលទទួលបានការទះដៃគាំទ្រពីទស្សនិកជន។

ក្រោយពីការប្រកួតនៅថ្ងៃនោះបានបញ្ចប់និស្សិតបន្តការសិក្សានៅខេត្តយូណានបានស្លៀកសំលៀកបំពាក់ដែលប្រកបដោយលក្ខណៈពិសេសនៃប្រទេសរៀងៗខ្លួន  ដើម្បីធ្វើការសម្តែងរបាំនិងច្រៀងចម្រៀងដែលជាទំនៀមទំលាប់ប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍  ដែលនេះបានបង្ហាញពីកម្លាំងទាក់ទាញនៃវប្បធម៌និងសិល្បៈខុសៗគ្នា។ នៅថ្ងៃនោះផងដែរ  និស្សិតបន្តការសិក្សានៅបរទេសបានធ្វើទស្សនកិច្ចសិក្សាបច្ចេកវិទ្យានៅក្រុមហ៊ុនCSG ដើម្បីស្វែងយល់ពីស្ថានភាពនៃការប្រើប្រាស់បណ្តាញថាមពលអគ្គិសនីដោយយន្តហោះត្រូន  ថែមទាំងធ្វើការពិសោធន៍ហោះហើរយន្តហោះត្រូនសិប្បនិម្មិត។

“ចំពោះការរៀនមុខវិជ្ជាអគ្គិសនីនៅប្រទេសកម្ពុជា  ផ្តោតសំខាន់លើមេរៀនទ្រឹស្តី  តែឥឡូវរៀននៅខេត្តយូណាន  ពួកខ្ញុំអាចស្គាល់ឧបករណ៍អគ្គិសនីទំនើបៗ  ព្រមទាំងសិក្សារៀនចំណេះដឹងអំពីថាមពលអគ្គិសនីថ្មីៗជាច្រើន។”និស្សិតបន្តសិក្សាមកពីប្រទេសកម្ពុជា  CHIM PANHA បាននិយាយដោយក្តីរីករាយ។  គាត់បន្តទៀតថា  កិច្ចសហប្រតិបត្តិការឡានឆាំង-មេគង្គបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនកាន់តែច្រើនគ្រប់វិស័យ និងមានភាពស៊ីជម្រៅបន្ថែមទៀត។  ក្រោយពីបានបញ្ចប់សិក្សា នៅពេលអនាគតពួកគាត់នឹងត្រឡប់ទៅមាតុភូមិរបស់ខ្លួនឯងវិញ  ព្រមទាំងប្រើប្រាស់ចំណេះវិជ្ជាដែលខ្លួនមានដើម្បីជាវិភាគទានក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

យោងតាមដំណឹងបានឱ្យដឹងថា  តាំងពីឆ្នាំ២០១០មក  ក្រុមហ៊ុន CSG បានឧបត្ថម្ភដល់និស្សិតដែលមកពីប្រទេសតាមបណ្តោយទន្លេមេគង្គបន្តសិក្សានៅសាកលវិទ្យាល័យប្រទេសចិនយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សខាងជំនាញថាមពលអគ្គិសនីនៃប្រទេសពាក់ព័ន្ធ។  ជាងនេះទៅទៀត  ក្រុមហ៊ុន CSG ថែមទាំងបានធ្វើការបង្កើតនូវវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការគ្រប់គ្រងការផ្លាស់ប្ដូរបច្ចេកទេសជាមួយនឹងស្ថាប័នគ្រប់គ្រងថាមពលអគ្គិសនីនិងសហគ្រាសផ្គត់ផ្គង់ថាមពលអគ្គិសនីនៃប្រទេសតាមបណ្ដោយទន្លេមេគង្គ  ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី៕

អ្នកសារព័ត៌មាន៖ Han Chengyuan លីហ្សា

អ្នកបកប្រែ៖ លីហ្សា