ក្រុមហ៊ុន Boeing អះអាងថា នឹងកែលម្អបច្ចេកទេសនៃយន្តហោះប្រភេទ 737 MAX

2019-03-13 17:02:45 |ប្រភព:CRI

បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​​ធ្លាក់​យន្តហោះ​ដឹកអ្នក​ដំណើរ​Boeing ប្រភេទ​​​ 737​-​ 8នៃ​ស៊េរី​ 737 MAX មួយ​គ្រឿង​នៃក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី​កាលពី​ថ្ងៃទី​ ១០ ខែមីនា​ ក្រុមហ៊ុន​Boeing អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃទី​១១ ខែ​មីនា​ថា​ នឹង​ធ្វើការ​កែលម្អចំពោះ​យន្តហោះ​ស៊េរី​​នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ ។

សេចក្តី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា​ ក្រុម​ការងារបច្ចេកទេស​នៃក្រុមហ៊ុន​Boeingអាមេរិក​បាន​ធ្វើ​ដំណើរ​ទៅដល់​កន្លែង​ធ្លាក់យន្តហោះ​ ដើម្បី​ជួយ​ស្វែងរក​មូលហេតុនៃ​គ្រោះថ្នាក់​នេះ ។