កិច្ចសន្ទនាស្តីពីអរិយធម៌របស់អាស៊ីនឹងបើកធ្វើនៅក្រុងប៉េកាំង

2019-03-19 10:49:03 |ប្រភព:CRI

អ្នក​សារព័ត៌មាន​បាន​ទទួល​ដំណឹង​ពី​គណៈកម្មាការ​​ប្រតិបតិ្ត​នៃ​កិច្ច​សន្ទនា​ស្តីពី​អរិយធម៌​របស់​អាស៊ី​ឲ្យ​ដឹង​ថា កិច្ច​សន្ទនា​ស្តីពី​អរិយធម៌​របស់​អាស៊ី​នឹង​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​នៅ​ខែ​ឧសភា​ខាង​មុខ ​ក្រោម​ប្រធាន​បទ  “​ការ​ផ្លាស់​ប្តូរ​និង​ការ​រៀន​សូត្រ​ពី​គ្នា​លើ​វិស័យ​អរិយធម៌​របស់​អាស៊ី និង​សហគមន៍​រួម​វាសនា​តែ​មួយ​” ​ ហើយ​នឹង​ប្រារព្ធ​​ធ្វើ​ពិធី​សម្ពោធ​បើក​និង​អនុ​វេទិកា​ចំនួន​៦​លើក​ ព្រម​និង​រៀប​ចំ​សកម្មភាព​វប្បធម៌​អាស៊ី សបា្តហ៍​អរិយធម៌​អាស៊ី និង​ទិវា​ម្ហូប​អាហារ​អាស៊ី​ជាដើម ។ កិច្ច​សន្ទនា​លើក​នេះ​នឹង​អញ្ជើញ​ថ្នាក់​ដឹកនាំ​នយោបាយ​​សំខាន់ៗ​របស់​ប្រទេស​អាស៊ី​និង​ប្រទេស​ពាក់ព័ន្ធ​ផ្សេង​ទៀត អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ ក៏​ដូច​ជា​តំណាង​មកពី​គ្រប់​មជ្ឈដ្ឋាន​វប្បធម៌​​មនុស្សជាតិ​ឲ្យ​​ចូល​រួម​សកម្មភាព​ពាក់​ព័ន្ធ ៕

 

អ្នកបកប្រែ:Guo Xiangqing