សកម្មភាពពាក់ព័ន្ធកិច្ចសហប្រតិបត្តិការឡានឆាំង-មេគង្គឆ្នាំ២០១៩និងសបា្តហ៍ឡានឆាំង-មេគង្គនៃខេត្តយូណានបានចាប់ផ្តើម

2019-03-19 17:19:13 |ប្រភព:yunnangateway

នាថ្ងៃទី១៨ ខែមីនា  សកម្មភាពពាក់ព័ន្ធកិច្ចសហប្រតិបត្តិការឡានឆាំង-មេគង្គឆ្នាំ២០១៩និងសបា្តហ៍ឡានឆាំង-មេគង្គបានចាប់ផ្តើមនៅសាកលវិទ្យាល័យយូណាន  នៅឆ្នាំមុន ខេត្តយូណានបានរៀបចំសកម្មភាពសបា្តហ៍ឡានឆាំង-មេគង្គឆ្នាំ២០១៨ដោយជោគជ័យ។

ក្នុងអំឡុងពេលសបា្តហ៍ឡានឆាំង-មេគង្គនៅឆ្នាំនេះ  ប្រទេសតាមបណ្តោយទន្លេឡានឆាំង-មេគង្គនឹងឆ្លងកាត់ការរៀបចំសកម្មភាពដ៏អស្ចារ្យជាច្រើន  ក៏ដូចជា ការទំនាក់ទំនងយុវជន  ពិព័រណ៍តាំងបង្ហាញផលិតផលកិច្ចសហប្រតិបត្តិការ  វេទិកាឃ្លាំងគំនិតជាដើម  ដើម្បីអបអរសាទរខួបលើកទីបីដែលកិច្ចសហប្រតិបត្តិការឡានឆាំង-មេគង្គបានចាប់ផ្តើម  ថែមទាំងបង្ហាញអំពីកម្លាំងទាក់ទាញពិសេសនិងលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឡានឆាំង-មេគង្គ៕

អ្នកសារព័ត៌មាន៖ Wu Ping Han Chengyuan លីហ្សា

អ្នកបកប្រែ៖លីហ្សា