ថ្ងៃទី២០ខែមីនា មុនពេល អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលីលោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទរបស់ខ្លួនក្រោមចំណងជើងថា 《ទំនាក់ទំនងរវាងលោកខាងកើតនិងលោកខាងលិចមានដំណឹងល្អ មិត្តភាពរវាងចិននិងអ៊ីតាលីបន្តចារទំព័រថ្មី》នៅកាសែតប្រៃសណីយ៍ពេលយប់របស់ ប្រទេសអ៊ីតាលី ។
អត្ថបទបាននិយាយថា ខ្ញុំមានក្តីសោមនស្សរីករាយក្នុងការតបនឹងការអញ្ជើញរបស់លោកប្រធានាធិបតីMattarella ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី ឆ្នាំ២០២០គឺជាខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសអ៊ីតាលីក្នុងការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយ ពង្រីកវិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែង យកចិត្តទុកដាក់ការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សធម៌ បង្កើនការសម្របសម្រួលក្នុងកិច្ចការអន្តរជាតិនិងអង្គការពហុភាគី៕
អ្នកបកប្រែ:Li Zhanjing