ស្រុកហ្វុនីននៅខេត្តយូណាន ជីវភាពរស់នៅដ៏ផ្អែមល្ហែមរបស់កសិករ

2019-03-20 17:19:08 |ប្រភព:yunnangateway

ដល់រដូវប្រមូលផលអំពៅទៀតហើយ  នៅគណៈកម្មាធិការភូមិផុភូ ឃុំដុងបូ ស្រុកហ្វុនីន មណ្ឌលស្វយ័តជនជាតិចាំង ជនជាតិមាវ វេនសាន ខេត្តយូណាន  រថយន្តដឹកជញ្ជូនអំពៅបើកទៅវិញទៅមកនៅលើផ្លូវថ្នល់  ក្នុងដីស្រែកសិករកំពុងតែមមាញឹកប្រមូលផលអំពៅ។

អ្នកភូមិ Gong Wenliang និយាយថា  ឆ្នាំនេះអំពៅបានទទួលផលល្អប្រសើរ គ្រួសារខ្ញុំបានប្រមូលផលប្រមាណជាង៣០តោន  ប្រាក់ចំណូលគិតតែអំពៅបាន២៩៧៩ដុល្លាអាមេរិក។  ឆ្នាំក្រោយពួកខ្ញុំនឹងបន្តពង្រីកទ្រង់ទ្រាយដាំដុះអំពៅ  ធ្វើឱ្យការដាំដុះអំពៅមានភាពល្អប្រសើរ  ដើម្បីធ្វើឱ្យទិន្នផលអំពៅនិងប្រាក់ចំណូលបានកាន់តែច្រើន។

លោក Gong Wenliangបានប្រាប់អ្នកសារព័ត៌មានថា  ប៉ុន្មានឆ្នាំកន្លងមក  ដោយសារការដាំដុះអំពៅបានធ្វើឱ្យប្រាក់ចំណូលបន្ថែម  គ្រួសារបស់គាត់សាងសង់អាគារថ្មីពីរជាន់ ថែមទាំងបានរើរចូលក្នុងផ្ទះថ្ម។

ភូមិផុភូអភិវឌ្ឍឧស្សាហកម្មអំពៅយ៉ាងសកម្ម  ការដាំដុះអំពៅបានក្លាយទៅជាឧស្សាហកម្មសំខាន់ដែលធ្វើឱ្យប្រជាជនចាកចេញពីភាពក្រីក្រនិងឈានទៅកាន់ជីវភាពរស់នៅយ៉ាងធូធារ៕

អ្នកសារព័ត៌មាន៖ Huang Peng  Zhang Denghai

អ្នកបកប្រែ៖ លីហ្សា