សប្តាហ៍នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី២បានរៀបចំធ្វើនៅទីក្រុងNanningភូមិភាគស្វយ័តជនជាតិជួងក្វាំងស៊ីពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមីនា សកម្មភាពលើកនេះធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍនៃការកាត់បន្ថយភាពក្រីក្រនៅតំបន់ទន្លេឡានឆាង-មេគង្គតាមរយៈការជំរុញគម្រោងផ្តល់ជំនួយផ្នែកបច្ចេកទេសសហប្រតិបត្តិការជាគំរូលើវិស័យ កាត់បន្ថយភាពក្រីក្រនៅអាស៊ីបូព៌ានិងការបើកសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកាត់បន្ថយភាពក្រីក្រជាដើម។
តាមឯកសារបានឲ្យដឹងថា បច្ចុប្បន្ន គម្រោងផ្តល់ជំនួយផ្នែកបច្ចេកទេសសហប្រតិបត្តិការជាគំរូលើវិស័យកាត់បន្ថយភាពក្រីក្រនៅតំបន់អាស៊ីបូព៌ាបានអនុវត្តនៅភូមិចំនួន៦ក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវនិងកម្ពុជា ខ្លឹមសារផ្តល់ជំនួយជាសំខាន់គឺ កែលម្អហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខារសេវាកម្មសាធារណៈនៅក្នុងភូមិទាំងនេះ អនុវត្តគម្រោងអភិវឌ្ឍឧស្សាហកម្មនិងសកម្មភាពកសាងសមត្ថភាពជាដើម៕
អ្នកបកប្រែ:Liuyan