ថ្ងៃទី២១ ខែមីនា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានធ្វើដំណើរតាមយន្តហោះពិសេសទៅដល់ទីក្រុងរ៉ូម ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអ៊ីតាលី។
លោកស៊ីជីនភីងបានថ្លែងថា ខ្ញុំរំពឹងទុកចំពោះជំនួបពិភាក្សាជាមួយអ្នកដឹកនាំប្រទេសអ៊ីតាលី រួមមានលោក Mattarella ប្រធានាធិបតីអ៊ីតាលីនិងលោក GiuseppeConte នាយករដ្ឋមន្ត្រីអ៊ីតាលីជាដើម ដើម្បីរួមគ្នាគ្រោងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងអ៊ីតាលីនៅពេលអនាគត៕
អ្នកបកប្រែ៖ Liu Yan