លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Albert Ⅱព្រះប្រមុខរដ្ឋម៉ូណាកូ

2019-03-25 18:14:04 |ប្រភព:CRI

 

លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ព្រះអង្គម្ចាស់ ​Albert ​Ⅱព្រះប្រមុខរដ្ឋ​ម៉ូណាកូ​កាលពី​ថ្ងៃទី​ ២៤​ ខែមីនា​។

ថែ្លងក្នុង​កិច្ចជំនួប ​លោក ​ស៊ីជីនភីង ​បាន​ចង្អុលបង្ហាញ​ថា ​ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន​និង​ម៉ូណាកូ​អស់​រយៈពេល​ជាង​ ២០ ​ឆ្នាំ​មក ​ភាគីទាំងពីរ​រក្សា​ជានិច្ច​នូវ​ភាពស្មោះត្រង់​ មេត្រីភាព​និង​ទំនាក់ទំនង​ដោយ​ស្មើភាព។​បច្ចុប្បន្ននេះ ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេសចិន​និង​ម៉ូណាកូ​បាន​អភិវឌ្ឍ​ជាបន្តបន្ទាប់ ​ជាពិសេស ​កិច្ចសហប្រតិបត្តិ​ការ​ក្នុងវិស័យថ្មី ​ដូចជា ​ការ​ការពារបរិស្ថាន ​ទូរគមនាគមន៍​និង​ការទូទាត់​ចល័ត​ជាដើម​កំពុង​ស្ថិត​នៅ​ជួរមុខ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​សហភាពអឺរ៉ុប។​

លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់ថា ​ប្រទេសចិន​ស្វាគមន៍​ម៉ូណាកូ​ចំពោះ​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ"។​ភាគីទាំងពីរ​គួរតែ​បង្កើនកម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ការពារ​បរិស្ថាន​រវាង​ប្រទេស​ទាំងពីរ។​ភាគីចិន​ស្វាគមន៍​មូលនិធិ​ព្រះអង្គម្ចាស់​ចំពោះ​ការ​អនុវត្ត​សកម្មភាព​សុខុមាលភាព​សាធារណៈ​នៅក្នុង​ប្រទេសចិន​និង​បន្ត​បង្កើន​ខ្លឹមសារ​នៃ​ការផ្លាស់ប្តូរ​ផែ្នក​វប្បធម៌​មនុស្សជាតិ។​

ជាការ​ឆ្លើយតប ​ព្រះអង្គម្ចាស់ ​Albert ​Ⅱបាន​មាន​ប្រសាសន៍ថា ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​ទទួល​ការអភិវឌ្ឍ​យ៉ាង​ល្អប្រសើរ។​ប្រទេស​ម៉ូណាកូ​មានឆន្ទៈ​ក្នុង​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន​ក្នុងវិស័យ ​ដូចជា​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ​ការច្នៃ​ប្រឌិត​ថ្មី ​បរិស្ថាន ​ការ​ការពារសត្វព្រៃ​និង​ថាមពល​កកើតឡើងវិញ​ជាដើម។​ប្រទេស​ម៉ូណាកូ​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏សំខាន់​របស់​ប្រទេសចិន​នៅក្នុង​កិច្ចការ​អន្តរជាតិ ​ដូចជា ​បម្រែបម្រួល​អាកាសធាតុ​ ក៏ដូចជា​គាំទ្រ​និង​ជូនពរ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​ឆ្នាំ​ ២០២២ ​នឹង​ទទួលបាន​នូវ​ភាពជោគជ័យ៕​

អ្នកបកប្រែ:Wei Wei