នាថ្ងៃទី២៣ ខែមីនា សបា្តហ៍នៃប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គឆ្នាំ២០១៩និងសកម្មភាពពាក់ព័ន្ធ ទិវាអន្តរជាតិនៃសាកលវិទ្យាល័យយូណានមីញហ្សូរ ត្រូវបានរៀបចំនៅសាកលវិទ្យាល័យយូណានមីញហ្សូរសាខាឆេងកុង។
សកម្មភាពលើកនេះ ជាផ្នែកសំខាន់នៃសបា្តហ៍នៃប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ ដែលផ្តោតសំខាន់រួមមានការសម្តែងចម្រៀងនិងរបាំដោយនិស្សិតមកពីប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ សកម្មភាពរត់តាមសាលា និងពិព័រណ៍ស្នាដៃនិស្សិតនៃមហាវិទ្យាល័យវិជ្ជាជីវអន្តរជាតិទន្លេឡានឆាង-មេគង្គ ពិព័រណ៍រូបភាពលទ្ធផលនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គជាដើម។
សកម្មភាពរត់តាមសាលាបានទាក់ទាញនិស្សិតបន្តការសិក្សានៅបរទេសចំនួនជាង២០០នាក់ចូលរួមយ៉ាងសកម្ម ពួកគេមានមកពីប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គដូចជា ប្រទេសចិន ឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ានិងកម្ពុជាជាដើម រួមទាំងមានមកពីប្រទេសស្រីលង្កាប៉ាគីស្ថាននិងឥណ្ឌាជាដើម។
តាំងពីថ្ងៃនោះរហូតដល់ថ្ងៃទី១០ ខែឧសភា ផ្តោតសំខាន់ទៅលើនិស្សិតបរទេស សាកលវិទ្យាល័យយូណានមីញហ្សូរបានរៀបចំសកម្មភាពប្រមូលរឿងក្រោមប្រធានបទ និយាយរឿងប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ បញ្ជាក់មិត្តភាពរវាងប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ ដែលមានក្តីសង្ឃឹមថា ឆ្លងកាត់ការរៀបរាប់និងការចែករំលែករឿង អាចបង្កើនការផ្លាស់ប្តូររវាងយុវជនប្រទេសនានានិងជម្រុញមិត្តភាពនៃប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ។
យោងតាមដំណឹងបានឱ្យដឹងថា តាំងពីឆ្នាំ២០១៧មក មហាវិទ្យាល័យនេះបានតភ្ជាប់ឧត្តុមានុភាពរបស់សាលា តាមគោលដៅបណ្តុះបណ្តាលគឺ ជំនាញ+ភាសានៃប្រទេសតាមបណ្តោយទន្លេមេគង្គ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សជំនាញ។ បច្ចុប្បន្ននេះ មហាវិទ្យាល័យនេះមាននិស្សិតសិក្សាចំនួន៥៤៦នាក់។ ឆ្នាំ២០១៨ សាកលវិទ្យាល័យយូណានមីញហ្សួរបានរៀបចំ អាហារូបករណ៍និស្សិតប្រទេសតាមបណ្តោយទន្លេមេគង្គ។ ឆ្លងកាត់គម្រោងអាហារូបករណ៍នេះ បានប្រមូលនិស្សិតនៃប្រទេសតាមបណ្តោយទន្លេមេគង្គចំនួន១០៩នាក់៕
អ្នកសារព័ត៌មាន៖ Han Chengyuan Chen Yixi លីហ្សា
ប្រភពរូបថត៖ លីហ្សា
អ្នកបកប្រែ៖ លីហ្សា