ក្រោយពីលោក Sinuoluojieដែលមានអាយុ៣២ឆ្នាំបានបញ្ចប់សិក្សាពីសាកលវិទ្យាល័យមួយនៅទីក្រុងគុនមីញកាលពី៨ឆ្នាំមុន លោកបានត្រឡប់ទៅទីក្រុងសាំងគឺលីឡានៃមណ្ឌលស្វយ័តជនជាតិហ្សាងឌីឆេងខេត្តយូណានវិញ ដើម្បីស្នងអាជីពដូនតាគឺការធ្វើស្រា Highland Barlay។
ក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យ គាត់បានចុះបញ្ជីស្លាកយីហោសម្រាប់ស្រា Highland Barlayរបស់គ្រួសារខ្លួន។ ក្រោយពីលោក Sinuoluojie ត្រឡប់ទៅស្រុកកំណើតវិញ គាត់បានធ្វើការកំណែទម្រង់មួយគឺ ការថែរក្សាបច្ចេកទេសប្រពៃណីជាស្នូលនៃការបិតស្រា Highland Barlay ថែមទាំងទិញបរិក្ខារដើម្បីជំនួសដំណាក់កាលចាស់ដែលចំណាយពេលវេលាយូរ ជាងនេះទៅទៀត ការនាំមកនូវដៃគូសហប្រតិបត្តិការ និងរចនាថ្មីសម្រាប់ការវេចខ្ចប់ស្រា Highland Barlay។
បច្ចុប្បន្ននេះ រោងចក្រស្រាចាស់បានបង្ហាញកម្លាំងរស់រវើក គុណភាពល្អដដែល តែបរិមាណផលិតបានពីរយគីឡូឡើងដល់ពាន់គីឡូ ព្រមទាំងមានការកុម៉្មង់ជាច្រើនផងដែរ។ លោក Sinuoluojieនិយាយថា ទាំងអស់នេះសុទ្ធតែពឹងផ្អែកលើកបច្ចេកវិទ្យាថ្មីនិងវិធីសាស្ត្រផ្សព្វផ្សាយថ្មី អ្វីដែលសំខាន់បំផុតក្នុងចិត្តខ្ញុំគឺ កុំបំបាត់បច្ចេកទេសប្រពៃណីល្អបំផុតនិងយកចិត្តទុកដាក់លើគុណភាពស្រា៕
ប្រភពរូបថត៖ Liu Ranyang
អ្នកបកប្រែ៖ លីហ្សា