នៅឃុំឡាវឆេងស្រុកយ័នមូវមណ្ឌលស្វយ័តជនជាតិយីឆុស្យុងមានចំការទំពាំងបាយជូដ៏ធំមួយបានផលទំពាំងបាយជូយ៉ាងច្រើនសម្បើម។
យោងតាមដំណឹងបានឱ្យដឹងថា ភូមិឡាវឆេងអភិវឌ្ឍការដាំដុះទំពាំងបាយជួជាង២០ឆ្នាំមកហើយ បច្ចុប្បន្ននេះ ទំពាំងបាយជូភូមិនេះមានពូជទុំលឿននិងទុំយឺតចំនួនជាង២០ប្រភេទ ដែលបានក្លាយទៅជាអាជីវកម្មពិសេសនៅតំបន់នោះ ព្រមទាំងបានណែនាំផលប្រយោជន៍យ៉ាងល្អប្រសើរដល់គ្រួសារដាំដុះចំនួនជាង៧០គ្រួសារ។
ដោយសារអាជីវកម្មទំពាំងបាយជូបានអភិវឌ្ឍយ៉ាងល្អប្រសើរ ដែលបានធ្វើឱ្យការលេងកម្សាន្តនិងលំហែកាយបែបកសិកម្មនៅតំបន់នោះទទួលបានការស្វាគមន៍ជាខ្លាំង។ ពេលដល់រដូវទំពាំងបាយជូទុំ ភ្ញៀវទេសចរណ៍ដែលមកទីនេះមកបេះកម្សាន្តនិងភ្លក់ទំពាំងបាយជូយ៉ាងច្រើនកុះករ៕
អ្នកសារព័ត៌មាន៖ Rao Yong
អ្នកឆ្លើយឆ្លង់ព័ត៌មាន៖ Jing Shaolong
អ្នកបកប្រែ៖ លីហ្សា