លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារជូនពរចំពោះសន្និសីទក្រុមប្រឹក្សាកំពូលនៃសម្ព័ន្ធអារ៉ាប់លើកទី៣០

2019-04-01 16:27:25 |ប្រភព:CRI

ថ្ងៃ​ទី​៣១​ខែ​មីនា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ផ្ញើ​សារ​ជូន​ចំពោះ​លោក​Essebsi​ប្រធានាធិបតី​ទុយនីស៊ី​ដែល​ជា​ប្រធាន​ផ្លាស់​វេន​នៃ​សន្និសីទ​ក្រុម​ប្រឹក្សា​កំពូល​នៃ​សម្ព័ន្ធ​អារ៉ាប់​ ដើម្បី​ជូន​ពរ​ចំពោះ​ការ​បើក​ធ្វើ​សន្និសីទ​ក្រុម​ប្រឹក្សា​កំពូល​នៃ​សម្ព័ន្ធ​អារ៉ាប់​លើក​ទី​៣០​នៅ​ក្រុង​ទុយ​នីស៊ី ។

ថ្លែង​ក្នុង​សារ​ជូនពរ លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា សម្ព័ន្ធ​អារ៉ាប់​បាន​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ជំរុញ​សន្តិភាព ស្ថិរភាព​និង​ការ​អភិវឌ្ឍ​នៃ​តំបន់​មជ្ឈិម​បូព៌ា សម្ព័ន្ធ​អារ៉ាប់​ក៏​បាន​ផ្តួច​ផ្តើម​គំនិត​យ៉ាង​សកម្ម​ឲ្យ​ដោះស្រាយ​បញ្ហា​ចំណុច​ក្តៅ​តាម​វិធី​នយោបាយ ក៏​ដូច​ជា​បាន​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់ឈរ​ដើម្បី​ធ្វើ​ឲ្យ​ពិភព​​អារ៉ាប់​សម្រេច​ភាព​ខ្លាំង​ក្លា​ជា​មួយ​គ្នា ខ្ញុំ​សូម​សម្តែង​ការ​កោត​សរសើរ​ខ្ពស់​ចំពោះ​ប្រការ​នេះ ។ ប្រទេស​ចិន​រីក​រាយ​ប្រកៀក​ស្មា​គ្នា​ជា​មួយ​សម្ព័ន្ធ​អារ៉ាប់ ដើម្បី​បង្កើន​កិច្ច​កសាង​ទំនុក​ចិត្ត​ជា​យុទ្ធសាស្រ្ត​ទៅ​វិញ​ទៅ​មក ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង ធ្វើ​ឲ្យ​មាន​ភាព​ស្អិត​ល្មួត​នូវ​ការ​ផ្លាស់​ប្តូរ​ផ្នែក​វប្បធម៌​មនុស្ស​ជាតិ អនុវត្ត​សេចក្តី​ប្រកាសស្តីពីប្រតិបត្តិការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​រវាង​ចិន​និង​សម្ព័ន្ធ​អារ៉ាប់ ក៏​ដូច​ជា​រួម​គ្នា​ត្រួស​ត្រាយ​អនាគត​កាន់​តែ​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​រវាង​ចិន​និង​សម្ព័ន្ធ​អារ៉ាប់ ក្នុង​ន័យ​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ការ​បង្កើត​សហ​គមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្ស​ជាតិ៕

 

អ្នកបកប្រែ:Zhen Lei