ថ្ងៃទី ១ខែមេសា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបសំណេះសំណាលជាមួយប្រតិភូសមាគម The Elders នៅវិមានសភាប្រជាជនចិនក្រុងប៉េកាំង ។ ថ្លែងក្នុងកិច្ចជំនួប លោក ស៊ីជីនភីងបានលើកឡើងថា ប្រទេសចិននឹងបន្តធ្វើការខិតខំប្រឹងប្រែងតទៅទៀត ដើម្បីគាំពារប្រព័ន្ធអន្តរជាតិស្តីពីមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ បង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងន័យទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងកិច្ចសហប្រតិបតិ្តការពហុភាគីជាដើម ។ ប្រទេសចិនផ្តួចផ្តើមគំនិតស្តីពី “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ប្រការនេះគឺជាការរួមចំណែកដ៏សំខាន់ចំពោះពហុនិយមនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិ ។
លោក ស៊ី ជីនភីងបានបញ្ជាក់ទៀតថា ទំនាក់ទំនងរវាងចិននិងអាមេរិកជាទំនាក់ទំនងទ្វេភាគីដែលសំខាន់ជាងគេមួយនៅលើពិភពលោកទាំងមូល ។ រំពឹងថាប្រទេសអាមេរិកនឹងដើរស្របតាមទិសដៅជាមួយប្រទេសចិន ក្នុងន័យគ្រប់គ្រងការខ្វែងគំនិត ពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការ ក៏ដូចជារួមគ្នាអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកដែលចាត់ទុកការពិគ្រោះពិភាក្សា សហប្រតិបតិ្តការនិងស្ថិរភាពជាមូលដ្ឋាន ដើម្បីជាភាពលំនឹងនិងជាភាពអាចព្យាករណ៍បានឲ្យបានសម្រាប់ពិភពលោកទាំងមូល ។
សូមបញ្ជាក់ថា សមាគម The Elders បានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ ២០០៧ ដែលផ្តួចផ្តើមដោយលោក Nelson Mandela អតីតប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង ដែលមានសមាសភាពជាអតីតថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា និងអតីតអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិសំខាន់ៗ ក្នុងគោលបំណងជំរុញការដោះស្រាយបញ្ហាជាសកលតាមរយៈកិច្ចសន្ទនា ដូចជាការប៉ះទង្គិច ភាពក្រីក្រនិងជំងឺជាដើម ៕
អ្នកបកប្រែ:Guo xiangqing